ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីអង់គ្លេសឃោសនាបំប៉ោងអ្វីដែលហៅថា"ការវាយប្រហារតាមអ៊ីនធឺណែធពីចិន"ស្ថានទូតចិនប្រចាំប្រទេសអង់គ្លេសលើកឡើងថា៖បញ្ឈប់ការប្រឌិតរឿងដើម្បីប្រឆាំងចិន
2024-03-26 10:53:05cri
Share with:

   ថ្ងៃទី២៥ខែមីនាតាមម៉ោងក្នុងតំបន់   អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសអង់គ្លេសបានឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពីការដែលភាគីអង់គ្លេសបានឃោសនាបំប៉ោងអ្វីដែលហៅថា"ការវាយប្រហារតាមអ៊ីនធឺណែធពីចិន"។

      អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសអង់គ្លេសបានថ្លែងថា  អ្វីដែលហៅថា ចិនបាន"វាយប្រហារតាមអ៊ីនធឺណែធ"ទៅលើប្រទេសអង់គ្លេស គឺជាការប្រឌិត និងមួលបង្កាច់ដ៏អាក្រក់  យើងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។ ប្រទេសចិនជានិច្ចកាលតែងតែបង្រ្កាបការវាយប្រហារតាមអ៊ីនធឺណែធតាមគ្រប់ទម្រង់ដោយអនុលោមតាមផ្លូវច្បាប់  ហើយមិនដែលលើកទឹកចិត្ត មិនគាំទ្រឬបណ្តែតបណ្តោយឱ្យមានសកម្មភាពវាយប្រហារតាមអ៊ីនធឺណែធនោះឡើយ។  ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏ប្រឆាំងនឹងការដែលធ្វើឱ្យបញ្ហាសន្តិសុខតាមអ៊ីនធឺណែធក្លាយជារឿងនយោបាយ  និងប្រឆាំងចំពោះការមួលបង្កាច់និងលាបពណ៌ប្រទេសដទៃដោយគ្មានភស្តុតាងនោះដែរ៕

      អ្នកនាំពាក្យស្ថានទូតចិនបានគូសបញ្ជាក់ថា   យើងដាស់តឿនឱ្យភាគីពាក់ព័ន្ធនៃប្រទេសអង់គ្លេស បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ  និងបញ្ឈប់ការប្រឆាំងនឹងប្រទេសចិនតាមរយៈការប្រឌិតរឿងនិងសម្តែងដោយខ្លួនឯងទៀត!

អ្នកបកប្រែ:冯辉
ប្លុកពិសេស