លោក Zhao Leji នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៃវេទិកាបូអាវសម្រាប់អាស៊ី
2024-03-26 10:22:07cri
Share with:
នៅថ្ងៃទី ២៥ ខែមីនា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា តបតាមការអញ្ជើញលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននឹងចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៃវេទិកាបូអាវសម្រាប់អាស៊ីនៅខេត្ត Hainan នៅថ្ងៃទី ២៨ ខែមីនាខាងមុខនេះព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ៕