ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចចិត្តដោយទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្កាហ្សា
2024-03-26 15:13:52cri
Share with:

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តមួយកាលពីថ្ងៃទី២៥ខែមីនា ដោយទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្កាហ្សា។ នេះជាលើកទីមួយហើយ ដែលក្រុមប្រឹក្សាសន្តិសុខបានអនុម័តសេចក្តីសម្រេចចិត្តដែល ទាមទារយ៉ាងជាក់លាក់ឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់ ចាប់តាំងពីកើតមានការប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលមក ។

សេចក្តីសម្រេចចិត្តនេះ ទាមទារឱ្យអនុវត្តជាបន្ទាន់នូវបទឈប់បាញ់គ្នាដែលគ្រប់ភាគីទាំងអស់សុទ្ធតែត្រូវគោរពក្នុងអំឡុងពេលពិធីបុណ្យរ៉ាម៉ាដាន់ ដើម្បីសម្រេចបាននូវបទឈប់បាញ់ជាយូរអង្វែង និងប្រកបដោយនិរន្តរភាពនៅទីបំផុត។ សេចក្តីសម្រេចចិត្តបានទាមទារឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ ព្រមទាំងធានាដល់សិទ្ធិមនុស្ស ដើម្បីដោះស្រាយតម្រូវការផ្នែកសុខាភិបាលនិងមនុស្សធម៌ផ្សេងទៀត ក៏ដូចជាទាមទារឱ្យភាគីទាំងអស់គោរពតាមកាតព្វកិច្ចរបស់ខ្លួនចំពោះមនុស្សទាំងអស់ដែលខ្លួនបានចាប់ឃុំដោយយោងតាមច្បាប់អន្តរជាតិ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស