ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ភាគីចិនមុខជានឹងបន្តចាត់វិធានការយ៉ាងមុតមាំដើម្បីគាំពារអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន
2024-03-26 11:03:47cri
Share with:

      ថ្ងៃទី២៥ខែមីនា  ក្នុងសន្និសីទកាសែតជាប្រចាំនៃក្រសួងការបរទេសចិនមានអ្នកសារព័ត៌មានបានសួរសំណួរអំពីបញ្ហាថ្មប៉ប្រះទឹកRen'ai

      លោកLin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា  ថ្មប៉ប្រះទឹកRen'ai គឺជាផ្នែកមួយនៃប្រជុំកោះNanshaរបស់ប្រទេសចិនហើយជាទឹកដីរបស់ប្រទេសចិនតាំងពីយូរណាស់មកហើយ។ ថ្ងៃទី២៣ខែមីនា  ហ្វីលីពីនបានចាត់បញ្ជូននាវាផ្គត់ផ្គង់មួយគ្រឿងនិងនាវាឆ្មាំសមុទ្រពីរគ្រឿងឱ្យបំពានចូលដែនទឹកជាប់នឹងថ្មប៉ប្រះទឹក Ren'aiដោយខុសច្បាប់ក្នុងនាមដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ភាគីហ្វីលីពីននិយាយមិនយកជាការ  បានល្មើសយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសានូវពាក្យសន្យារបស់ខ្លួនចំពោះភាគីចិន។  ភាគីចិនទាមទារឱ្យភាគីហ្វីលីពីនបញ្ឈប់ជាបន្ទាន់នូវការរំលោភសិទ្ធិនិងការបង្កហេតុ។ ប្រសិនបើហ្វីលីពីនទទូចធ្វើបែបនេះទៀត  នោះភាគីចិនមុខជានឹងបន្តចាត់វិធានការយ៉ាងមុតមាំដើម្បីគាំពារអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួនជាមិនខាន៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស