ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បុគ្គលិកចិន៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារការវាយប្រហារ ស្ថានទូតចិនប្រចាំនៅប៉ាគីស្ថានចេញផ្សាយសេចក្តីថ្លែងការណ៍
2024-03-26 21:50:47cri
Share with:

      ថ្ងៃទី២៦ ខែមីនា ស្ថានទូតចិនប្រចាំនៅប៉ាគីស្ថានបានចេញផ្សាយសេចក្តីថ្លែងការណ៍អំពីករណីដែលបុគ្គលិកនៃស្ថានីយវារីអគ្គិសនីដាស៊ូនៅខេត្តCape រងការវាយប្រហារដោយភេរវកម្ម ។ សេចក្តីថ្លែងការណ៍ឱ្យដឹងថា នៅវេលាប្រហែលម៉ោង១៣ ថ្ងៃទី២៦ ខែមីនា រថយន្តនៃបុគ្គលិកស្ថានីយវារីអគ្គិសនីដាស៊ូនៅខេត្តCape ដែលសាងសង់ដោយសហគ្រាសចិនបានរងការវាយប្រហារដោយភេរវកម្មនៅពេលធ្វើដំណើរតាមផ្លូវ បណ្តាលឱ្យបុគ្គលិកចិន៥នាក់ និងបុគ្គលិកប៉ាគីស្ថានម្នាក់ស្លាប់បាត់បង់ជីវិត ស្ថានទូតចិនប្រចាំនៅប៉ាគីស្ថានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើភេរវនិយមនេះ ហើយសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំចំពោះអ្នកស្លាប់បាត់បង់ជីវិតនៃប្រទេសទាំងពីរ និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះសាច់ញាតិរបស់អ្នករងគ្រោះស្លាប់បាត់បង់ជីវិត ស្ថានទូតចិនបាននិងកំពុងរួមសហការជាមួយភាគីប៉ាគីស្ថានដើម្បីជំរុញការចាត់ចែងការងារជាបន្តបន្ទាប់ ។ ស្ថានទូតចិនប្រចាំនៅប៉ាគីស្ថានដាស់តឿនឱ្យប្រជាពលរដ្ឋចិននិងសហគ្រាសចិននៅប៉ាគីស្ថាន ចាំបាច់ត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពសន្តិសុខក្នុងតំបន់ លើកកម្ពស់ការប្រុងប្រយ័ត្នខាងសន្តិសុខ បង្កើនវិធានការរក្សាសន្តិសុខ ធ្វើកិច្ចការពារសុវត្ថិភាពផ្ទាល់ខ្លួន  ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស