ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ភូទីនអះអាងថា អាមេរិកប៉ុនប៉ងបំបែរការស៊ើបអង្កេតចំពោះជនដៃដល់ដែលបង្កការវាយប្រហារដោយភេរវកម្មទៅកាន់ “អង្គការរដ្ឋអ៊ីស្លាម”
2024-03-26 10:26:50cri
Share with:

      តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាន Sputnik របស់ប្រទេសរុស្ស៊ីឱ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា តាមម៉ោងក្នុងតំបន់ លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានកោះធ្វើកិច្ចប្រជុំសន្តិសុខនៃសហព័ន្ធរុស្ស៊ី ដើម្បីពិភាក្សាអំពីហេតុការណ៍វាយប្រហារដោយភេរវកម្មដែលកើតឡើងនៅសាលតន្រ្តី ស្ថិតនៅជាយក្រុងមូស្គូកាលពីថ្ងៃទី២២ ខែមីនា ។

      លោក ភូទីន បានលើកឡើងថា អាមេរិកបានប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង ប៉ុនប៉ងនិយាយបញ្ចុះបញ្ចូលឱ្យមនុស្សទាំងអស់យល់ថា ការវាយប្រហារដោយភេរវកម្មគ្មានពាក់ព័ន្ធនឹងអ៊ុយក្រែនទេ រឿងនេះគឺបង្កឡើងដោយ “អង្គការរដ្ឋអ៊ីស្លាម” ដែលជាអង្គការជ្រុលនិយហ្នឹងឯង ។

      លោក ភូទីន បានគូសបញ្ជាក់ទៀតថា រុស្ស៊ីបានដឹងរួចហើយថា អ្នកណាជាអ្នកបង្កការវាយប្រហារលើកនេះ ប៉ុន្តែប្រការដែលរុស្ស៊ីកាន់តែយកចិត្តទុកដាក់នោះ គឺ “អ្នកណាជាអ្នកបញ្ជាពីក្រោយ” ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស