ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Dmitri Peskov ថ្លែងថា ផែនការសន្តិភាពអ៊ុយក្រែនដែលគ្មានការចូលរួមរបស់រុស្ស៊ីគឺខុសឆ្គងខ្លាំងនិងមិនសមហេតុផល
2024-03-26 12:34:04cri
Share with:

យោងតាមខ្លឹមសារនៃការយកបទសម្ភាសន៍ជាមួយលោក Dmitri Peskov លេខាធិការព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីដែលប្រព័ន្ធសារព័ត៌មានរុស្ស៊ីបានផ្សព្វផ្សាយនៅថ្ងៃទី២៦ខែមីនាតាមម៉ោងក្នុងតំបន់ឱ្យដឹងថា លោក Dmitri Peskov បានថ្លែងថា ប្រទេសជាច្រើនសុទ្ធតែរំពឹងទុកពីការជំរុញដំណើរការសន្តិភាពអ៊ុយក្រែនតាមគ្រប់ទម្រង់ រុស្ស៊ីស្វាគមន៍ចំពោះអាកប្បកិរិយាបែបនេះហើយក៏យល់ដែរ ប៉ុន្តែការពិភាក្សាអំពីការដោះស្រាយបញ្ហាអ៊ុយក្រែនក្រោមសភាពការណ៍ដែលគ្មានការចូលរួមពីរុស្ស៊ីគឺមិនអាចដំណើរការបានទេ ។

លោក Dmitri Peskov បានថ្លែងថា អ៊ុយក្រែនបានក្លាយជាឧបករណ៍របស់ប្រទេសប៉ែកខាងលិច ប្រទេសប៉ែកខាងលិចឆ្លៀតប្រើបញ្ហាអ៊ុយក្រែនមកដាក់សម្ពាធលើរុស្ស៊ី ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់រុស្ស៊ី ដូច្នេះ ការពិភាក្សាអំពីផែនការសន្តិភាពអ៊ុយក្រែនក្រោមសភាពការណ៍ដែលគ្មានការចូលរួមពីរុស្ស៊ីគឺខុសឆ្គងខ្លាំងនិងអសាឥតប្រយោជន៍ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស