ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កសិករអង់គ្លេសធ្វើសកម្មភាពតវ៉ានៅក្បែរវិមានសភាអង់គ្លេសដោយសារមិនពេញចិត្តចំពោះគោលនយោបាយផ្នែកកសិកម្ម
2024-03-26 12:59:35cri
Share with:

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអង់គ្លេសកាលពីថ្ងៃទី២៥ខែមីនាតាមម៉ោងក្នុងតំបន់ឱ្យដឹងថា យប់ថ្ងៃដដែល ក្បួនរថយន្តដែលរួមមានត្រាក់ទ័រជាង១០០គ្រឿងបានជួបជុំនៅទីលានមុខវិមានសភាអង់គ្លេសដែលស្ថិតនៅកណ្តាលទីក្រុងឡុងដ៍ ដើម្បីតវ៉ាចំពោះគោលនយោបាយផ្នែកកសិកម្មនៃរដ្ឋាភិបាលអង់គ្លេស ។

សកម្មភាពតវ៉ាគឺរៀបចំដោយអង្គការកសិករមួយចំនួន សកម្មភាពនេះបានអំពាវនាវឱ្យបញ្ចប់កិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្មមួយចំនួនបន្ទាប់ពីអង់គ្លេសដកខ្លួនចេញពីសហភាពអឺរ៉ុប និងលើកឡើងថា កិច្ចព្រមព្រៀងទាំងនេះអនុញ្ញាតឱ្យនាំចូលផលិតផលដែលមិនសមស្របនឹងស្តង់ដារអង់គ្លេសមកកាន់ប្រទេសអង់គ្លេស បាតុករបានទាមទារឱ្យរដ្ឋាភិបាលធ្វើការត្រួតពិនិត្យការនាំចូលយ៉ាងម៉ឺងម៉ាត់ បង្កើនការគ្រប់គ្រងស្លាកសញ្ញាគ្រឿងឧបភោគបរិភោគ ហើយចាត់វិធានការកែលម្អសន្តិសុខស្បៀងអាហាររបស់ប្រទេសជាតិជាដើម ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស