ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Chen Xiaodong អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនលើកឡើងការប្រឆាំងយ៉ាងដាច់ខាតចំពោះបញ្ហាដែលហ្វីលីពីនដឹកជញ្ជូនសម្ភារៈដោយខុសច្បាប់ទៅកាន់ថ្មប៉ប្រះទឹកRen'aiជាដើម
2024-03-25 19:26:22cri
Share with:

        ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក Chen Xiaodong អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ដោយបានលើកឡើងការប្រឆាំងយ៉ាងដាច់ខាតចំពោះបញ្ហាដែលហ្វីលីពីនបានដឹកជញ្ជូនសម្ភារៈទៅឱ្យនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹកRen'ai ជាដើម ។

      លោក Chen Xiaodong បានលើកឡើងថា កាលពីថ្ងៃទី២៣ ខែមីនា នាវាស៊ីវិលមួយគ្រឿងនិងនាវាឆ្មាំសមុទ្រពីរគ្រឿងរបស់ប្រទេសហ្វីលីពីនបានបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកRen'aiនៅសមុទ្រចិនខាងត្បូងម្តងទៀត ដោយប៉ុនប៉ងដឹកជញ្ជូនសម្ភារៈក្នុងនោះបូករួមទាំងសម្ភារៈសំណង់ផង ទៅឱ្យនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹកនេះ ។ ទង្វើនេះបានល្មើសនឹង «សេចក្តីប្រកាសប្រតិបត្តិបណ្តាភាគីសមុទ្រចិនខាងត្បូង»យ៉ាងធ្ងន់ធ្ងរ បានល្មើសយ៉ាងធ្ងន់ធ្ងរនឹងពាក្យសន្យាដែលប្រទេសហ្វីលីពីនលើកឡើង បានបំពានយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដី ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិន ហើយក៏បានបំផ្លាញដល់សុខសន្តិភាពក្នុងតំបន់ទៀតផង ប្រទេសចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ។  ប្រទេសចិនមានអធិបតេយ្យភាពមិនអាចប្រកែកបានចំពោះប្រជុំកោះ Nansha និងដែនសមុទ្រនៅក្បែរនោះ ក្នុងនោះបូករួមទាំងថ្មប៉ប្រះទឹកRen’aiផងដែរ ។ ប្រទេសចិនដាស់តឿនជាថ្មីម្តងទៀតឱ្យហ្វីលីពីនគោរពពាក្យសន្យារបស់ខ្លួន គោរពគំនិតឯកភាពរួម បញ្ឈប់ការបង្ករឿងនិងរំលោភសិទ្ធិដែនសមុទ្ររបស់ចិន បញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលអាចនឹងបណ្តាលឱ្យស្ថានការណ៍មានភាពស្មុគស្មាញ ហើយត្រឡប់ទៅរកផ្លូវត្រឹមត្រូវនៃការដោះស្រាយការខ្វែងគំនិតតាមរយៈកិច្ចចរចានិងការពិគ្រោះពិភាក្សាជាមួយប្រទេសចិន ។ ប្រទេសចិននឹងបន្តចាត់វិធានការដ៏ចាំបាច់ ដោយអនុលោមតាមច្បាប់ចិននិងច្បាប់អន្តរជាតិ ដើម្បីគាំពារយ៉ាងមុតមាំនូវបូរណភាពទឹកដី ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសជាតិ ៕

 


 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស