ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ៖ ចិននឹងបន្តក្លាយជាអ្នករួមចំណែកដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក
2024-03-25 10:47:02cri
Share with:

កិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិនបានរៀបចំសិក្ខាសាលាលើកដំបូងនៅព្រឹកថ្ងៃទី២៤ខែមីនា។លោកស្រី Kristalina Georgieva អគ្គនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានថ្លែងថា ប្រទេសចិននឹងបន្តក្លាយជាអ្នករួមចំណែកដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក។

ពេលថ្លែងអំពីសេដ្ឋកិច្ចពិភពលោក លោកស្រីបានលើកឡើងថា បើនិយាយចំពោះអាជ្ញាធរហិរញ្ញវត្ថុនៃប្រទេសភាគច្រើន ឆ្នាំនេះក៏ជាឆ្នាំមួយដែលប្រកបដោយការប្រឈមដែរ ប្រទេសនានាចាំបាច់ត្រូវប្រមូលផ្តុំប្រភពធនធាន ដើម្បីកាត់បន្ថយបំណុល ព្រមពេលជាមួយគ្នានេះ គួរផ្តល់ប្រាក់ទុនដល់ការធ្វើបរិវត្តកម្មឌីជីថលនិងបៃតងនៃសេដ្ឋកិច្ចរបស់ខ្លួន។ "ពេលផ្តោតលើប្រទេសចិន យើងបានមើលឃើញពីយុគសម័យថ្មីនៃកំណើនប្រកបដោយគុណភាពខ្ពស់។ សេដ្ឋកិច្ចរបស់ប្រទេសចិនបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩នៅឆ្នាំ២០២៣ ដែលបានកើនឡើងជាង៥% ។បើមើលពីរយៈពេលមធ្យម ប្រទេសចិននឹងបន្តក្លាយជាអ្នករួមចំណែកដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស