ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការពារជាតិចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីករណីដែលហ្វីលីពីនបំពានចូលថ្មប៉ប្រះទឹកRen'ai
2024-03-25 15:00:32cri
Share with:

   ថ្ងៃទី២៤ខែមីនា  នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីករណីដែលហ្វីលីពីនបំពានចូលថ្មប៉ប្រះទឹកRen'ai   លោកWu Qianអ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងថា   ប្រសិនបើភាគីហ្វីលីពីនបំពានខ្សែបន្ទាត់ក្រហមរបស់ភាគីចិនម្តងហើយម្តងទៀត   ភាគីចិននឹងបន្តចាត់វិធានការយ៉ាងដាច់ម៉ាត់ដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន។

      លោក Wu Qianបានថ្លែងថា   នៅថ្ងៃទី២៣ខែមីនា   នាវាយោធាហ្វីលីពីនបានបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកRen'aiរបស់ប្រទេសចិន ដោយប៉ុនប៉ងធ្វើការផ្គត់ផ្គង់សម្ភារៈចំពោះនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់។  ឆ្មាំសមុទ្រចិនបានអនុវត្តការគ្រប់គ្រង់ រារាំងនិងបណ្តេញដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិចំពោះនាវាហ្វីលីពីន  ដែលបង្រ្កាបយ៉ាងម៉ឺងម៉ាត់នូវការប៉ុនប៉ងរំលោភសិទ្ធិនិងការបង្កហេតុរបស់ភាគីហ្វីលីពីន។  ហេតុការណ៍នេះគឺកើតឡើងដោយសារការបង្កហេតុទាំងស្រុងរបស់ហ្វីលីពីន  ហើយការដោះស្រាយបញ្ហារបស់ភាគីចិនគឺសមហេតុផល  ជំនាញនិងស្របច្បាប់។

      លោកWu Qianបានគូសបញ្ជាក់ថា  អ្វីដែលចាំបាច់ត្រូវគូសបញ្ជាក់គឺថា  ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះប្រជុំកោះNanshaដែលបូករួមទាំងថ្មប៉ប្រះទឹកRen'aiនិងដែនទឹកជុំវិញ  ហើយអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ភាគីចិន  គឺមិនអាចរំលោភបំពានបានឡើយ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស