ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ប្រទេសចិនបានជំរុញឱ្យ"ក្រុមមិត្តភក្តិ"របស់ចិនពង្រីកជាបន្តបន្ទាប់
2024-03-25 15:00:54cri
Share with:

    ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមីនា សន្និសីទប្រចាំឆ្នាំ ២០២៤ នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ប្រទេសចិនបានប្រារព្ធឡើងនៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំង ។ កិច្ចប្រជុំប្រចាំឆ្នាំលើកនេះមានការចូលរួមពីនាយកប្រតិបតិ្តនៃសហគ្រាសឆ្លងប្រទេសជិត ១០០ រូប ក្នុងនោះ មានចំនួនលើសពី ៣០ រូបមកពីសហរដ្ឋអាមេរិកដែលបានកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្រៅពីនេះ "ក្រុមមិត្តភក្តិ"នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ប្រទេសចិនក៏បានត្រូវពង្រីកជាបន្តបន្ទាប់ដែរ ។ ដោយឡែកនៅឆ្នាំនេះ នាយកប្រតិបតិ្តនៃសហគ្រាសឆ្លងប្រទេសចំនួន ១១ រូបបានអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះជាលើកដំបូង ។

    លោក Jakob Stausholm នាយកប្រតិបត្តិនៃក្រុមហ៊ុន Rio Tinto បានលើកឡើងថា កំណែទម្រង់និងនវានុវត្តន៍ផ្នែកឧស្សាហកម្មជាបន្តបន្ទាប់របស់ប្រទេសចិន ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានធ្វើឱ្យលោកមានចំណាប់អារម្មណ៍ខ្លាំងណាស់ ។ តាមពិតទៅ យើងក៏កំពុងរៀនសូត្រពីប្រទេសចិន ហើយបានយកទៅប្រើប្រាស់នៅតំបន់នានាទូទាំងពិភពលោក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស