ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បារាំងដំឡើងកម្រិតប្រុងប្រយ័ត្នផ្នែកសន្តិសុខប្រឆាំងភេរវកម្មដល់កម្រិតខ្ពស់បំផុត
2024-03-25 10:27:06cri
Share with:

      យប់ថ្ងៃទី២៤ ខែមីនា លោក Gabriel Attal នាយករដ្ឋមន្ត្រីបារាំងបានប្រកាសថា ដោយសារបារាំងប្រឈមនឹងការគំរាមកំហែងពីភេរវកម្មកាន់តែខ្លាំងឡើង បានជាបារាំងដំឡើងកម្រិតប្រុងប្រយ័ត្នផ្នែកសន្តិសុខប្រឆាំងភេរវកម្មដល់កម្រិតខ្ពស់បំផុត ។

      យប់ថ្ងៃទី២៤ ខែមីនា លោក Macron ប្រធានាធិបតីបារាំងបានរៀបចំធ្វើកិច្ចប្រជុំគណៈរដ្ឋមន្ត្រីស្តីពីសន្តិសុខជាបន្ទាន់ ដើម្បីពិគ្រោះពិភាក្សាអំពីហេតុការណ៍វាយប្រហារដោយភេរវកម្មដែលកើតនៅសាលតន្រ្តីនៅជាយក្រុងមូស្គូ និងឥទ្ធិពលនៃហេតុការណ៍លើកនេះ ។ បន្ទាប់ពីបញ្ចប់សន្និសីទ លោក Gabriel Attal បានប្រកាសតាមរយៈបណ្តាញទំនាក់ទំនងសង្គមថា ដោយសារអង្គការរដ្ឋអ៊ីស្លាម ដែលជាអង្គការជ្រុលនិយមអះអាងថាបានបំផុសការវាយប្រហារដោយភេរវកម្មលើកនេះ និងការដែលបារាំងរងការគំរាមកំហែងពីការវាយប្រហារដោយភេរវកម្ម បានជារដ្ឋាភិបាលបារាំងសម្រេចចិត្តថា នឹងដំឡើងកម្រិតប្រុងប្រយ័ត្នផ្នែកសន្តិសុខប្រឆាំងភេរវកម្មដល់កម្រិតខ្ពស់បំផុត ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស