ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញរបស់សហរដ្ឋអាមេរិកបានថ្លែងថា រទេះភ្លើងចិន-អឺរ៉ុបបានក្លាយជាគំរូដ៏សំខាន់សម្រាប់ការតភ្ជាប់ពាណិជ្ជកម្មពិភពលោក
2024-03-25 14:50:43cri
Share with:

ពេលថ្មីៗកន្លងទៅនេះ លោក Benjamin Norton និពន្ធនាយកនៃរបាយការណ៍សេដ្ឋកិច្ចភូមិសាស្ត្រនយោបាយរបស់អាមេរិកនិងជាអ្នកជំនាញខាងគោលនយោបាយការទូតបានកោតសរសើរខ្ពស់អំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលលើកឡើងដោយប្រទេសចិននៅពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាន ដោយសម្គាល់ថា គំនិតផ្តួចផ្តើមនេះបានរួមចំណែកសំខាន់ក្នុងវិស័យប្រមូលផ្តុំគំនិតឯកភាពរួមខាងការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោកនិងការអភិវឌ្ឍសេដ្ឋកិច្ចជាដើម ។

លោក Benjamin Norton បានលើកឡើងថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលជាមធ្យោបាយដ៏សំខាន់សម្រាប់ប្រទេសចិនចែករំលែកបទពិសោធនៃការអភិវឌ្ឍចំពោះពិភពលោក ។ គំនិតផ្តួចផ្តើមនេះបានបង្ហាញពីគំនិតដែលចិនបានប្រកាន់ខ្ជាប់ជានិច្ចគឺ ពួកគេមិនចេញបទបញ្ជាទេ គឺផ្តួចផ្តើមឱ្យធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។ ប្រទេសជាច្រើនសុទ្ធតែបានឆ្លងកាត់ដំណាក់កាលស្ថិតក្រោមអាណានិគមនិយមឬអនុត្តរភាពនិយមក្នុងរយៈពេលប៉ុន្មានសតវត្សរ៍កន្លងទៅនេះ ។ ប៉ុន្តែប្រទេសចិនគូសបញ្ជាក់ថា ចិនមិនស្វែងរកសង្គ្រាមទេ ហើយក៏មិនផ្តួចផ្តើមឱ្យធ្វើការគ្រប់គ្រងដោយអាណានិគមនិយមឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះដែរ ។ គោលដៅនៃរដ្ឋាភិបាលចិនគឺជំរុញការអភិវឌ្ឍរួមតាមរយៈកិច្ចសហប្រតិបត្តិការនិងសន្តិភាព ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស