ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈមណ្ឌលព័ត៌មាននៃវេទិកា Boao សម្រាប់អាស៊ីបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៥ខែមីនា ការងារគ្រប់វិស័យបានត្រៀមលក្ខណៈរួចរាល់ហើយ
2024-03-25 10:31:14cri
Share with:

កិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកា Boao សម្រាប់អាស៊ីនឹងបើកធ្វើនៅក្រុង Boao ខេត្ត Hainan ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ខែមីនាខាងមុខនេះ កិច្ចប្រជុំប្រចាំឆ្នាំលើកនេះធ្វើក្រោមប្រធានបទ អាស៊ីនិងពិភពលោក៖បញ្ហាប្រឈមរួមនិងទំនួលខុសត្រូវរួម ដែលមាន៤វិស័យធំៗគឺ សេដ្ឋកិច្ចពិភពលោក ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអភិវឌ្ឍសង្គម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពោលគឺសរុបទាំងអស់មានអនុវេទិកាជាង៤០លើក ។

រសៀលថ្ងៃទី២៥ខែមីនា មជ្ឈមណ្ឌលព័ត៌មាននៃវេទិកា Boao សម្រាប់អាស៊ីបានដាក់ឱ្យប្រើប្រាស់ ។ បច្ចុប្បន្ននេះ ការងារត្រៀមគ្រប់វិស័យសម្រាប់បើកធ្វើវេទិកាលើកនេះបានបញ្ចប់អស់ហើយ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស