ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានធនាគារពិភពលោកថ្លែងអំពីការឆ្លើយតបចំពោះភាពក្រីក្រជាសាកល៖ ប្រទេសចិនបានបញ្ជាក់ថា អ្វីៗទាំងអស់សុទ្ធតែមានលទ្ធភាពអាចធ្វើបាន
2024-03-25 10:46:26cri
Share with:

      ពេលចូលរួមសន្និសីទប្រចាំឆ្នាំ២០២៤នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិនដែលបើកធ្វើនៅក្រុងប៉េកាំងកាលពីថ្ងៃទី២៤ខែមីនា លោកAJay Bangaប្រធានធនាគារពិភពលោកបានថ្លែងថា "ផ្លូវអភិវឌ្ឍន៍មិនមែនមានភាពរលូននោះទេ តែគឺពោរពេញទៅដោយភាពបត់បែននិងកំហុសឆ្គង អង្គភាពសេដ្ឋកិច្ចទាំងអស់សុទ្ធតែអ៊ីចឹង ប៉ុន្តែ បើមើលពីប្រទេសចិននាពេលបច្ចុប្បន្ន យើងក៏នឹងដឹងថា អ្វីៗទាំងអស់សុទ្ធតែមានលទ្ធភាពអាចធ្វើបាន។”

      លោកបានលើកឧទាហរណ៍មួយថា៖ ក្នុងឆ្នាំ ១៩៧៨ ប្រជាជនចំនួន៧៧០លាននាក់របស់ប្រទេសចិនស្ថិតក្នុងភាពក្រីក្រខ្លាំង។ ប៉ុន្តែនៅក្នុងឆ្នាំដដែលនោះ ប្រទេសចិនបានចាប់ផ្តើមដំណើរការកំណែទម្រង់ដ៏លំបាកដែលផ្លាស់ប្តូរពីឬសគល់នូវផ្លូវអភិវឌ្ឍន៍របស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍បន្ទាប់នោះ កម្លាំងពលកម្មរបស់ប្រទេសចិនបានកើនឡើង២ភាគ៣ និងបង្កើតឱកាសការងារជាង៨លានកន្លែងជារៀងរាល់ឆ្នាំក្នុងរយៈពេលជាង៣០ឆ្នាំជាប់ៗគ្នា។ "កំណើននៃឱកាសការងារដែលមានសន្ទុះខ្លាំងក្លាក៏ជាដំណាក់កាលដែលប្រទេសចិនសម្រេចបាននូវជំហានកាត់បន្ថយភាពក្រីក្រលឿនបំផុតផងដែរ។ ភាពជោគជ័យរបស់ប្រទេសចិនពិតជាអស្ចារ្យណាស់ ដែលធ្វើឱ្យអត្រានៃភាពក្រីក្រសកលបានធ្លាក់ចុះពី៤៤%មកនៅត្រឹម៩%" ។ លោកបានបន្តថ្លែងថា ប្រការនេះបានបញ្ជាក់ម្តងទៀតថា ការបង្កើតឱកាសការងារគឺជាមធ្យោបាយដែលអាចទុកចិត្តបានបំផុតសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងសម្រេចបាននូវភាពរុងរឿង៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស