ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អភិបាលរដ្ឋម៉ូស្គូប្រទេសរុស្ស៊ីថ្លែងថា សកម្មភាពជួយសង្គ្រោះទាក់ទងនឹងកន្លែងកើតហេតុការណ៍វាយប្រហារភេរវកម្មនៅរោងមហោស្រពតន្រ្តីមួយនៃរុស្ស៊ីបានបញ្ចប់
2024-03-24 11:20:10cri
Share with:

ថ្ងៃទី២៣ខែមីនាតាមម៉ោងក្នុងតំបន់ អភិបាលរដ្ឋម៉ូស្គូប្រទេសរុស្ស៊ីបានថ្លែងថា សកម្មភាពជួយសង្គ្រោះទាក់ទងនឹងកន្លែងកើតហេតុការណ៍វាយប្រហារភេរវកម្មនៅរោងមហោស្រពតន្រ្តី នៃCrocus CityHall ជាយក្រុងម៉ូស្គូបានបញ្ចប់ សកម្មភាពស្វែងរុករកនៅតែបន្តទៅទៀត។

វេលាម៉ោង២០ថ្ងៃទី២២ខែមីនាតាមម៉ោងក្នុងតំបន់ រោងមហោស្រពតន្រ្តីនៅជាយក្រុងម៉ូស្គូប្រទេសរុស្ស៊ីបានរងការវាយប្រហារភេរវកម្ម។ តាមដំណឹងពីគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីកាលពីថ្ងៃទី២៣ខែមីនាបានឱ្យដឹងថា បច្ចុប្បន្ននេះករណីនេះបានបណ្តាលឱ្យមនុស្សចំនួន១៣៣នាក់ស្លាប់បាត់បង់ជីវិត ។ លោកPutin ប្រធានាធិបតីរុស្ស៊ីបានប្រកាសថាចាត់ទុកថ្ងៃទី២៤ខែមីនាជាទិវាកាន់ទុក្ខទូទាំងប្រទេសខណៈពេលលោកថ្លែងសុន្ទរកថាតាមទូរទស្សន៍អំពីរឿងនេះនៅថ្ងៃដដែលនោះ ។ ក្រៅពីនេះទៀត ក្រសួងស្ថានភាពគ្រាអាសន្ននៃរុស្ស៊ីបានផ្សាយដំណឹងកាលពីថ្ងៃទី២៣ខែមីនាថា បច្ចុប្បន្នភ្លើងក្នុងរោងមហោស្រពតន្រ្តីរងការវាយប្រហារត្រូវពន្លត់ទាំងអស់ហើយ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស