ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Peng Liyuan ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការសុខភាពពិភពលោកសម្រាប់ជំងឺរបេងនិងជំងឺអេដស៍អញ្ជើញចុះទៅត្រួតពិនិត្យការងារបង្ការនិងគ្រប់គ្រងជំងឺរបេងនៅមូលដ្ឋានក្នុងទីក្រុង Changsha ខេត្ត Hunan
2024-03-24 16:15:16cri
Share with:

ពេលថ្មីៗនេះ លោកស្រី Peng Liyuan ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការសុខភាពពិភពលោកសម្រាប់ជំងឺរបេងនិងជំងឺអេដស៍បានអញ្ជើញចុះទៅត្រួតពិនិត្យការងារបង្ការនិងគ្រប់គ្រងជំងឺរបេងមូលដ្ឋាននៅសហគមន៍ Dongjing ខណ្ឌ Yuhua ក្រុង Changsha ខេត្ត Hunan ប្រទេសចិន ។

លោកស្រី Peng Liyuan បានទៅសួរសុខទុក្ខបុគ្គលិកពេទ្យនៅមូលដ្ឋាន ឈ្វេងយល់អំពីការងារគ្រប់គ្រងសេវាពិនិត្យនិងព្យាបាលជំងឺរបេងនៅមូលដ្ឋាន និងបានឈ្វេងយល់ភាពលម្អិតអំពីការបង្ការ ព្យាបាល ស្តារនីតិសម្បទានិងស្ថានភាពពាក់ព័ន្ធនឹងជំងឺរបេង។ សង្ឃឹមថា មនុស្សទាំងឡាយនឹងបន្តធ្វើការរួមគ្នា ដើម្បីរួមចំណែកក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺរបេង។

ថ្ងៃទី ២៤ ខែមីនា គឺជាទិវាបង្កាជំងឺរបេងពិភពលោកលើកទី ២៩ ។ ប្រទេសចិនបានរៀបចំប្រារព្ធទិវានេះក្រោមប្រធានបទ «អ្នកនិងខ្ញុំធ្វើកិច្ចខំប្រឹងប្រែងរួមដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺរបេង»

អ្នកបកប្រែ:孔思琦
ប្លុកពិសេស