ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Biden ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ថវិការដ្ឋាភិបាលទំហំ ១,២ទ្រីលានដុល្លារអាមេរិក ដើម្បីជៀសវាងភាពជាប់គាំងដំណើរការផ្នែកមួយចំនួនរបស់រដ្ឋាភិបាល
2024-03-24 14:49:13cri
Share with:


យោងតាមឆានែល CNBC អាមេរិកផ្សាយដំណឹងឱ្យដឹងថា នៅថ្ងៃទី ២៣ ខែមីនាតាមម៉ោងក្នុងតំបន់ លោក Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ថវិការដ្ឋាភិបាលទំហំ២ទ្រីលានដុល្លារអាមេរិក ដើម្បីធានាខ្សែសង្វាក់ផ្គត់ផ្គង់ថវិការបស់រដ្ឋាភិបាលអាចបន្លាយរហូតដល់ថ្ងៃទី ១ ខែតុលា  ហើយជៀសវាងភាពជាប់គាំងដំណើរការផ្នែកមួយចំនួនរបស់រដ្ឋាភិបាល។

យោងតាមដំណឹងនេះឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះនឹងទម្លាក់ថវិកាដល់ស្ថាប័នពាក់ព័ន្ធនឹងការការពារជាតិ សេវាហិរញ្ញវត្ថុ សន្តិសុខជាតិ សុខភាពនិងសេវាសាធារណៈជាដើម ។

មុននេះ រដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តលើកញ្ចប់ថវិកាចំណាយលើផ្នែកខាងលើដែលមានតម្លៃ ៤៥៩ ពាន់លានដុល្លារអាមេរិកកាលពីដើមខែមីនា ឆ្នាំនេះ។

អ្នកបកប្រែ:马小青
ប្លុកពិសេស