ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យកិច្ចការទូតនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបជាមួយគណៈប្រតិភូគណបក្សពលករកូរ៉េខាងជើង
2024-03-24 16:17:20cri
Share with:


ថ្ងៃទី២៣  ខែមីនា  លោកWangYi  សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន  និងជាប្រធានការិយាល័យកិច្ចការទូតនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូដែលដឹកនាំដោយលោក គីម ស៊ុងណាំ សមាជិកជំនួសនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង និងជារដ្ឋមន្ត្រីក្រសួងកិច្ចការអន្តរជាតិនៅទីក្រុងប៉េកាំង។

លោក Wang Yi បានថ្លែងថា ការរក្សា ការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិន និងកូរ៉េខាងជើងឱ្យបានល្អ គឺជាគោលនយោបាយមិនងាករេរបស់គណបក្ស និងរដ្ឋាភិបាលចិនក្នុងយុគសម័យថ្មី និងជាទំនួលខុសត្រូវនិងបេសកកម្មរបស់យើង។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកូរ៉េខាងជើងដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់លោក Xi Jinping    អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង លោក  Kim Jong-un អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង រៀបចំសកម្មភាពមួយចំនួនស្តីពី"ឆ្នាំមិត្តភាពចិន-កូរ៉េខាងជើង"ឱ្យបានល្អ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗ ក្នុងន័យត្រួសត្រាយអនាគតដ៏ភ្លឺស្វាងសម្រាប់ទំនាក់ទំនងចិន-កូរ៉េខាងជើង។

ជាការឆ្លើយតប លោក គីម ស៊ុងណាំ  បានថ្លែងថា  ចំណងមិត្តភាពរវាងកូរ៉េខាងជើង និងចិន គឺជាទ្រព្យសម្បត្តិយុទ្ធសាស្ត្ររួមរបស់ប្រទេសទាំងពីរ។ កូរ៉េខាងជើងកោតសរសើរចំពោះការគាំទ្ររបស់ចិនចំពោះបុព្វហេតុសង្គមនិយមរបស់កូរ៉េខាងជើង ហើយក៏នឹងគាំទ្រវិធានការរបស់ចិនលើបញ្ហាតៃវ៉ាន់ ស៊ីនជាំង និងបញ្ហាទាក់ទងនឹងតំបន់ហុងកុងជាដើមផងដែរ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស