ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2024-03-24 16:19:35cri
Share with:

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបពិភាក្សាការងារជាមួយគណៈប្រតិភូបក្សពលករកូរ៉េខាងជើង។

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការដែលហ្វីលីពីនដឹកជញ្ជួនសម្ភរៈសំណង់ទៅកាន់ថ្មប៉ប្រះទឹក Ren'ai។

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីហេតុការណ៍វាយប្រហារភេរវកម្មដ៏ធ្ងន់ធ្ងរនៅរុស្ស៊ី ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើវាយប្រហារភេរវកម្ម។

អភិបាលរដ្ឋ Moscowប្រទេសរុស្ស៊ីថ្លែងថា សកម្មភាពជួយសង្គ្រោះនៅកន្លែងកើតហេតុការណ៍វាយប្រហារភេរវកម្មនៅសាលប្រគុំតន្ត្រីរបស់រុស្ស៊ីបានបញ្ចប់ហើយ។

ចំនួនសហគ្រាសវិនិយោគបរទេសដែលបង្កើតឡើងថ្មីនៅទូទាំងប្រទេសចិននៅខែមករានិងខែកុម្ភៈឆ្នាំ២០២៤ បានកើនឡើង៣៤,៩%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។

លោក Biden ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ថវិការដ្ឋាភិបាលទំហំ ១,២ទ្រីលានដុល្លារអាមេរិក ដើម្បីជៀសវាងភាពជាប់គាំងដំណើរការផ្នែកមួយចំនួនរបស់រដ្ឋាភិបាល ។

អ្នកបកប្រែ:李展精
ប្លុកពិសេស