ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការដែលហ្វីលីពីនដឹកជញ្ជួនសម្ភរៈសំណង់ទៅកាន់ថ្មប៉ប្រះទឹក Ren'ai
2024-03-23 19:52:33cri
Share with:

អ្នកសារព័ត៌មានបានសួរថា កាលពីថ្ងៃទី ២៣ ខែមីនា ឆ្មាំសមុទ្រចិនបានរារាំងហ្វីលីពីនមិនឲ្យដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ទៅកាន់ថ្មប៉ប្រះទឹក Ren'ai។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

អ្នកនាំពាក្យបានឆ្លើយថា នៅថ្ងៃទី ២៣ ខែមីនា ហ្វីលីពីនមិនអើពើនឹងការប្រឆាំងយ៉ាងដាច់ខាតរបស់ប្រទេសចិន ដោយបានទទូចឱ្យចាត់បញ្ជូននាវាផ្គត់ផ្គង់មួយគ្រឿង និងនាវាឆ្មាំសមុទ្រពីរគ្រឿង ចូលទៅក្នុងលំហសមុទ្រដែលនៅជាប់នឹងថ្មប៉ប្រះទឹក Ren'ai ក្នុងប្រជុំកោះ Nansha របស់ប្រទេសចិន ក្នុងការប៉ុនប៉ងដឹកជញ្ជូនសម្ភារៈសំណង់ទៅកាន់នាវាយាធាហ្វីលីពីនដែលទុកចោលនៅលើថ្មប៉ប្រះទឹក Ren'ai ដោយខុសច្បាប់ ដើម្បីធ្វើការជួសជុលនិងពង្រឹងនាវានេះ។ ឆ្មាំសមុទ្រចិនបានចាត់វិធានការចាំបាច់ដើម្បីគាំពារសិទ្ធិនៅលើសមុទ្រស្របតាមច្បាប់ ដោយបានរារាំងនាវាហ្វីលីពីនយ៉ាងម៉ឺងម៉ាត់ និងធ្វើឱ្យឧបាយកលរបស់ហ្វីលីពីនទទួលបរាជ័យ ។

សូមបញ្ជាក់ថា ប្រជុំកោះ Nansha ក្នុងនោះរួមទាំងថ្មប៉ប្រះទឹក Ren'ai គឺជាទឹកដីរបស់ប្រទេសចិន។ ហ្វីលីពីនគួរតែបញ្ឈប់ជាបន្ទាន់នូវការបំពាន និងការបង្ករឿងហេតុរបស់ខ្លួន ដើម្បីជៀសវាងការបំផ្លាញសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង។ ប្រសិនបើហ្វីលីពីននៅតែបន្តទទូចធ្វើបែបនេះទៀតចិននឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីគាំពារអធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន។ ហ្វីលីពីនជាអ្នកទទួលខុសត្រូវចំពោះផលវិបាកទាំងអស់ដែលបណ្តាលមកពីរឿងនេះ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស