ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិន៖ សេចក្តីព្រាងច្បាប់របស់សហរដ្ឋអាមេរិកស្តីពីតំបន់ហ្គាហ្សាបានកំណត់បុរេលក្ខខណ្ឌសម្រាប់បទឈប់បាញ់ វាគឺជារឿងដែលមិនអាចទទួលយកបានទេ
2024-03-23 16:04:06cri
Share with:

ថ្លែងនៅក្នុងសុន្ទរកថាជាលក្ខណៈបកស្រាយបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោតលើសេចក្តីព្រាងច្បាប់នៃសេចក្តីសម្រេចចិត្តស្តីពីបញ្ហាប៉ាឡេស្ទីន - អ៊ីស្រាអែលកាលពីថ្ងៃទី ២២ ខែមីនា លោក Zhang Jun តំណាងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងថា បទឈប់បាញ់ភ្លាមៗគឺជាបុរេលក្ខខណ្ឌជាមូលដ្ឋានសម្រាប់ការសង្គ្រោះអាយុជីវិត ការពង្រីកការផ្តល់ជំនួយខាងមនុស្សធម៌ និងទប់ស្កាត់ជម្លោះកាន់តែខ្លាំង។ ប៉ុន្តែផ្ទុយទៅវិញ សេចក្តីព្រាងច្បាប់របស់សហរដ្ឋអាមេរិកដែលកំណត់បុរេលក្ខខណ្ឌសម្រាប់បទឈប់បាញ់ មានន័យដូចជាការអនុញ្ញាតឱ្យបន្តការសម្លាប់ វាគឺជារឿងដែលមិនអាចទទួលយកបានទេ។

លោក Zhang Jun បានបន្តថា វាមានរយៈពេលជាង ១៦០ ថ្ងៃហើយចាប់តាំងពីជម្លោះនៅក្នុងតំបន់ហ្គាហ្សាបានផ្ទុះឡើង។ ប្រឈមមុខនឹងសោកនាដកម្មដែលមានជនស៊ីវិលឥតពៃទោសជាង ៣២០០០ នាក់បានបាត់បង់ជីវិត  និងមនុស្សរាប់លាននាក់ដែលរងគ្រោះទុរ្ភិក្ស សកម្មភាពបន្ទាន់បំផុតរបស់ក្រុមប្រឹក្សាសន្តិសុខគឺការជំរុញការសម្រេចបានភ្លាមៗនូវបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនិងយូរអង្វែង។ ប្រសិនបើសហរដ្ឋអាមេរិកយកចិត្តទុកដាក់ចំពោះការសម្រេចបានបទឈប់បាញ់ នោះសូមបោះឆ្នោតគាំទ្រលើសេចក្តីព្រាងនៃសេចក្តីសម្រេចមួយផ្សេងទៀតដែលទាមទារឱ្យមានការឈប់បាញ់ជាបន្ទាន់ ដើម្បីសម្រេចការឈប់បាញ់ភ្លាមៗ ហើយធ្វើឱ្យប្រជាជនប៉ាឡេស្ទីនលែងរងទុក្ខវេទនាទៀត៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស