ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសកូរ៉េខាងត្បូងប្រឆាំងតវ៉ាលើសៀវភៅបង្រៀនរបស់ជប៉ុនដែលបំភាន់ប្រវត្តិសាស្រ្ត
2024-03-23 16:17:26cri
Share with:

ក្រសួងការបរទេសកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ខែមីនាថា កូរ៉េខាងត្បូងសម្តែងការប្រឆាំងតវ៉ាចំពោះសៀវភៅបង្រៀនអនុវិទ្យាល័យដែលមានខ្លឹមសារផ្តួចផ្តើមសុំអធិបតេយ្យភាពកោះDokdoនិងមិនសមស្របនឹងការពិតប្រវត្តិសាស្រ្តដែលត្រូវបានពិនិត្យនិងអនុម័តដោយរដ្ឋាភិបាលប្រទេសជប៉ុននោះ  ។

សេចក្តីថ្លែងការណ៍បានថ្លែងថា ក្នុងប្រវត្តិសាស្រ្ត ភូមិសាស្រ្តនិងច្បាប់អន្តរជាតិ កោះDokdo សុទ្ធតែជាទឹកដីរបស់កូរ៉េខាងត្បូង កូរ៉េខាងត្បូងសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះការដែលប្រទេសជប៉ុនពិនិត្យនិងអនុម័តម្តងទៀតនូវសៀវភៅបង្រៀនដែលមានខ្លឹមសារអធិបតេយ្យភាពមិនត្រឹមត្រូវ។

សេចក្តីថ្លែងការណ៍បានថ្លែងទៀតថា កូរ៉េខាងត្បូងសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការដែលប្រទេសជប៉ុនមិនយកចិត្តទុកដាក់លើបញ្ហាជនរងគ្រោះជា “ស្រីបម្រើផ្លូវភេទដល់កងទ័ពជប៉ុន ”និងទង្វើប្រមូលពលករដោយបង្ខិតបង្ខំ។សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ទៀតថា រំពឹងថារដ្ឋាភិបាលជប៉ុនមានការគិតពិចារណាត្រឹមត្រូវចំពោះប្រវត្តិសាស្រ្ត និងធ្វើសកម្មភាពកាន់តែមានទំនួលខុសត្រូវលើការអប់រំចំពោះមនុស្សជំនាន់ក្រោយ។

អ្នកបកប្រែ:李展精
ប្លុកពិសេស