ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសាររំលែកទុក្ខជូនលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីចំពោះហេតុការណ៍វាយប្រហារភេរវកម្មដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសរុស្ស៊ី
2024-03-23 16:27:55cri
Share with:

កាលពីថ្ងៃទី២៣ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសាររំលែកទុក្ខជូនលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ចំពោះហេតុការណ៍វាយប្រហារភេរវកម្មដ៏ធ្ងន់ធ្ងរនៅឯសាលប្រគុំតន្ត្រីមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្សី ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ។

លោក Xi Jinping បានសម្តែងការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដឹងថា ហេតុការណ៍វាយប្រហារភេរវកម្មដ៏ធ្ងន់ធ្ងរមួយនេះបានកើតឡើងនៅសាលប្រគុំតន្ត្រីមួយក្នុងក្រុងមូស្គូប្រទេសរុស្ស៊ី ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ។លោកសូមតាងនាមរដ្ឋាភិបាលចិន និងប្រជាជនចិន ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះជនរងគ្រោះនិងក្រុមគ្រួសាររបស់ជនរងគ្រោះ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនប្រឆាំងចំពោះអំពើភេរវកម្មតាមគ្រប់ទម្រង់ ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្ម និងគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរុស្ស៊ីក្នុងការគាំពារសន្តិសុខ និងស្ថិរភាពជាតិ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស