ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រឈមមុខនឹង “មន្ទិលសង្ស័យចំពោះក្រុមហ៊ុនប៊ូអីង” អាមេរិកជំពាក់ការបកស្រាយដ៏សមហេតុផលដល់ពិភពលោក
2024-03-23 18:28:38cri
Share with:

     “បើខ្ញុំមានបញ្ហាអី ខ្ញុំច្បាស់ជាមិនមែនធ្វើអត្តឃាតទេ ។”  ប៉ុន្មានថ្ងៃមុននេះ ប្រព័ន្ធសារព័ត៌មានអាមេរិកបានទម្លាយពីកិច្ចសន្ទនារវាងលោក John Barnett បុគ្គលិកចូលនិវត្តន៍របស់ក្រុមហ៊ុនប៊ូអីងជាមួយមិត្តភក្ដិរបស់លោក ដែលធ្វើឱ្យមន្ទិលសង្ស័យចំពោះក្រុមហ៊ុនប៊ូអីងកាន់តែខ្លាំងឡើង ។

      សូមបញ្ជាក់ថា លោក John Barnett  ដែលមានអាយុ៦២ឆ្នាំ ធ្លាប់បំពេញការងារនៅក្រុមហ៊ុនប៊ូអីងអស់រយៈពេលជាង៣០ឆ្នាំ ហើយកាន់មុខតំណែងជានាយកទទួលបន្ទុកគ្រប់គ្រង់គុណភាពក្នុងរយៈពេលយូរ ។ លោកបានទម្លាយពីបញ្ហាផលិតយន្តហោះដឹកអ្នកដំណើរនិងភាពវឹកវរផ្ទៃក្នុងក្រុមហ៊ុន ដូច្នេះត្រូវគេហៅថាជា “អ្នកផ្លុំកញ្ចែ”របស់ក្រុមហ៊ុនប៊ូអីង ។ ថ្ងៃទី៩ ខែមីនា តាមម៉ោងក្នុងតំបន់ លោកត្រូវបានឃើញថា បានស្លាប់ក្នុងឡានដឹកទំនិញមួយគ្រឿង ប៉ូលីសអាមេរិកបានវិនិច្ឆ័យថា “លោកបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ” ។ ប៉ុន្តែនៅថ្ងៃដដែលនោះ លោកត្រូវតែធ្វើសវនាការអំពីសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុនប៊ូអីង  ។

      កាស្លាប់របស់លោក John Barnett  គ្រាន់តែជាមួយជ្រុងតូចរបស់ “វិបតិ្តទំនុកចិត្ត”ចំពោះក្រុមហ៊ុនប៊ូអីងនាពេលថ្មីៗកន្លងទៅនេះតែប៉ុណ្ណោះ ។ តាំងពីចូលឆ្នាំនេះមក ក្រុមហ៊ុនប៊ូអីងបានកើតមានបញ្ហាសុវត្ថិភាពមួយចំនួនជាបន្តបន្ទាប់ ។ តាមស្ថិតិរបស់ប្រព័ន្ធសារព័ត៌មាន Fox របស់អាមេរិកបានឱ្យដឹងថា ត្រឹមតែក្នុងរយៈពេលពីខែមករាដល់ខែកុម្ភៈ យន្តហោះរបស់ក្រុមហ៊ុនប៊ូអីងក៏បានកើតមានហេតុការណ៍ចំនួន៦លើក រហូតដល់ក្នុងអំឡុងពេលបំពេញទស្សនកិច្ច លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកក៏ត្រូវតែផ្លាស់យន្តហោះដោយបង្ខំដោយសារយន្តហោះមានបញ្ហា ។

ជាងនេះទៅទៀត ពេលឈានចូលខែមីនា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនប៊ូអីងក៏តែងតែងកើតមានបញ្ហាមួយចំនួន ដូចជារបូតកង់នៅពេលហោះឡើង ក្បាលម៉ាស៊ីនផ្ទុះភ្លើងនៅលើអាកាស និងកង្វះខាតនៃផ្នែកខាងក្រៅរបស់តួយន្តហោះជាដើម ។

      ក្នុងនាមជាម៉ាកឈានមុខនៃ “ផលិតកម្មអាមេរិក” ក្រុមហ៊ុនប៊ូអីងមានប្រវិត្តសាស្ត្រជាង១រយឆ្នាំហើយ ។ ដោយសារមុខងារសុវត្ថិភាពនិងកម្លាំងជាក់ស្តែងខាងវិស្វកម្ម ក្រុមហ៊ុននេះត្រូវគេចាត់ទុកថាជា “មោទនភាពរបស់អាមេរិក” ។ ប៉ុន្តែ ខណៈពេលប្រទេសដទៃទៀតលើកកម្ពស់កម្រិតផលិតកម្មតាមរយៈការរៀនសូត្រតាមបទពិសោធរបស់ក្រុមហ៊ុនប៊ូអីង សេដ្ឋកិច្ចអាមេរិកបែរជា “ក្លាយពីភាពប្រាកដប្រជាទៅជាភាពអាប់អួរ ” ហើយបានភ្លេចវប្បធម៌ធ្វើការសម្រិតសម្រាំងរបស់វិស្វករទាំងស្រុងរួចហើយ ។ អ្នកវិភាគបានសម្គាល់ឃើញថា បញ្ហាវឹកវររបស់ក្រុមហ៊ុនប៊ូអីងក្នុងដំណើរផលិតមានរយៈពេលយូរហើយ មូលហេតុសំខាន់ គឺក្រុមហ៊ុននេះយកចិត្តទុកដាក់តែមូលបត្រ មើលស្រាលគុណភាព ថ្នាក់ដឹកនាំតែងតែផ្លាស់ប្តូរ និងខ្វះយន្តការដេញដោលរកទំនួលខុសត្រូវជាដើម ។

មុននឹងទទួលមរណភាព លោក John Barnett  ធ្លាប់ទម្លាយថា ដើម្បីពន្លឿនការងារ ក្រុមហ៊ុនប៊ូអីងមិនសូវផ្ដោតលើគុណភាពទេ រហូតដល់មានបុគ្គលិកខ្លះទាញយកគ្រឿងបន្លាស់ពីធុងសំណល់អេតចាយសម្រាប់ដំឡើងឡើងវិញ ។ នៅផ្ទៃក្នុងក្រុមហ៊ុន បានលេចចេញ “វប្បធម៌លាក់បាំង”ម្យ៉ាង ផ្តោតសំខាន់ប្រាក់ចំណេញជាងសុវត្ថិភាពទៅទៀត ដូច្នេះ សោកនាដកម្មបានកើតឡើងដោយចៀសវាងមិនបាន ។ ការខ្វះខាតការត្រួតពិនិត្យពីរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធរបស់អាមេរិក ជាកត្តាស្រទាប់ជ្រៅដែលបណ្តាលឱ្យក្រុមហ៊ុនប៊ូអីងកើតមានគ្រោះថ្នាក់ក្នុងហោះហើរ ។

និយាយចំពោះក្រុមហ៊ុនប៊ូអីង ក្នុង “វិបតិ្តទំនុកចិត្ត” លើកនេះ មិនត្រឹមតែធ្វើឱ្យយន្តហោះខូចឈ្មោះប៉ុណ្ណោះទេ ជាងនេះទៅទៀតក៏ធ្វើឱ្យក្រុមហ៊ុននេះខូចឈ្មោះទៀតផង ។ របាយការណ៍ហិរញ្ញវត្ថុនាពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា គិតរហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៣ ក្រុមហ៊ុនប៊ូអីងបានជំពាក់ប្រាក់សរុបចំនួន១៥១ពាន់លានដុលារអាមេរិក មានទ្រព្យសម្បតិ្តសរុបចំនួន១៣៤៣០០លានដុល្លារអាមេរិក ពោលគឺទ្រព្យសម្បតិ្តតិចជាងប្រាក់បំណុល ។ ក្នុងនាមជាក្រុមហ៊ុននាំចេញធំជាងគេរបស់អាមេរិក បច្ចុប្បភាពរបស់ក្រុមហ៊ុនប៊ូអីងជាលទ្ធផលនៃការខ្វះខាតគ្រប់គ្រងផង ហើយក៏ជាគំរូនៃការថមថយចុះរបស់ឧស្សាហកម្មផលិតរបស់អាមេរិកទាំងមូលផងដែរ ។

សុវត្ថិភាពហោះហើរមិនមែនជារឿងតូចតាចទេ នេះបានពាក់ព័ន្ធដល់សុវត្ថិភាពរបស់ប្រជាជននៅលើពិភពលោកទាំងមូល ។ ប្រឈមមុខនឹង “មន្ទិលសង្ស័យចំពោះក្រុមហ៊ុនប៊ូអីង” បណ្តាភាគីពាក់ព័ន្ធរបស់អាមេរិកមិនត្រូវគេចវេះពីបញ្ហានិងច្រានចោលទំនួលខុសត្រូវឡើយ ត្រូវឆ្លើយតបយ៉ាងប្រាកដប្រជាចំពោះការយកចិត្តទុកដាក់របស់បណ្តាភាគីនានា ហើយត្រូវផ្តល់ការបកស្រាយដ៏សមហេតុផលដល់ពិភពលោក 



អ្នកបកប្រែ:郭翔青
ប្លុកពិសេស