ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាវាហ្វីលីពីនសម្រុកចូលថ្មប៉ប្រះទឹកRen'ai ឆ្មាំសមុទ្រចិនព្រមានហ្វីលីពីនថា អ្នកប្រលែងលេងជាមួយភ្លើងនឹងនាំក្ដីអាម៉ាស់ដល់ខ្លួន
2024-03-23 15:42:08cri
Share with:

នៅថ្ងៃទី ២៣ ខែមីនា អ្នកនាំពាក្យឆ្មាំសមុទ្រចិនបានថ្លែងអំពីករណីដែលនាវាហ្វីលីពីនសម្រុកចូលថ្មប៉ប្រះទឹកRen'ai លោក Gan Yu អ្នកនាំពាក្យឆ្មាំសមុទ្រចិនបានថ្លែងថា នៅថ្ងៃទី ២៣ ខែមីនា ត្រឹមតែរយៈពេល ១៨ ថ្ងៃបន្ទាប់ពីលើកចុងក្រោយនៃការផ្គត់ផ្គង់សម្ភារៈ ហ្វីលីពីនបានបំពានពាក្យសន្យារបស់ខ្លួន ហើយបានបញ្ជូនកប៉ាល់ឆ្មាំសមុទ្រពីរគ្រឿង និងនាវាផ្គត់ផ្គង់មួយគ្រឿងជាថ្មីម្តងទៀត ដើម្បីរំលោភចូលទៅក្នុងដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកRen'aiរបស់ប្រទេសចិន ដោយប៉ុនប៉ងអនុវត្តការផ្គត់ផ្គង់ខុសប្រក្រតី និងការដឹកជញ្ជូនសម្ភារៈសំណង់ទៅកាន់នាវាចម្បាំងដែលទុកចោលដោយខុសច្បាប់ ឆ្លៀតឱកាសរំលោភសិទ្ធិ បង្កហេតុ និងមានចេតនាបំផ្លាញសន្តិភាព និងស្ថិរភាពនៃសមុទ្រចិនខាងត្បូង។ កប៉ាល់ដឹកជញ្ជូននិងផ្គត់ផ្គង់របស់ហ្វីលីពីននៅកន្លែងកើតហេតុបានព្រងើយកន្តើយនឹងការព្រមានម្តងហើយម្តងទៀតរបស់ប្រទេសចិន និងការគ្រប់គ្រងផ្លូវទឹក ហើយនៅតែសម្រុកចូល។ ឆ្មាំសមុទ្រចិនអនុវត្តការគ្រប់គ្រង់  ការរារាំង និងការបណ្តេញដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ដែលជាការដោះស្រាយបញ្ហាដោយសមហេតុផល ។ ចិនព្រមានហ្វីលីពីន អ្នកប្រលែងលេងជាមួយភ្លើងនឹងនាំក្ដីអាម៉ាស់ដល់ខ្លួន ឆ្មាំសមុទ្រចិននៅប្រចាំការគ្រប់ពេលវេលា ដើម្បីគាំពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិន៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស