ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានស្តីពីហេតុការណ៍វាយប្រហារភេរវកម្មដ៏ធ្ងន់ធ្ងរនៅរុស្ស៊ី ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើវាយប្រហារភេរវកម្ម
2024-03-23 19:54:55cri
Share with:

មានអ្នកសារព័ត៌មានបានសួរថា នៅល្ងាចថ្ងៃទី ២២ ខែមីនា តាមម៉ោងក្នុងតំបន់ ហេតុការណ៍វាយប្រហារភេរវកម្មបានកើតឡើងនៅសាលប្រគុំតន្ត្រីមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្សី ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ។ តើរដ្ឋាភិបាលចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា ប្រទេសចិនមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះហេតុការណ៍វាយប្រហារភេរវកម្មយ៉ាងធ្ងន់ធ្ងរនៅទីក្រុងមូស្គូ ប្រទេសរុស្សី ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ។ភាគីចិនសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះ និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះអ្នករបួស និងក្រុមគ្រួសាររបស់ជនរងគ្រោះ។  ប្រទេសចិនប្រឆាំងនឹងអំពើភេរវកម្មតាមគ្រប់ទម្រង់ ថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើវាយប្រហារភេរវកម្ម និងគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរុស្ស៊ីក្នុងការគាំពារសន្តិសុខ និងស្ថិរភាពជាតិ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស