ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តាមការអញ្ជើញរបស់លោកXi Jinpingប្រធានរដ្ឋចិន លោក David Ranibok Adeang ប្រធានាធិបតីនៃសាធារណរដ្ឋ Nauru នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន
2024-03-23 15:12:03cri
Share with:

តាមការអញ្ជើញរបស់លោកXi Jinpingប្រធានរដ្ឋចិន លោក David Ranibok Adeang ប្រធានាធិបតីនៃសាធារណរដ្ឋ Nauru នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី ២៩ ខែមីនា។

នៅថ្ងៃទី ២២ខែមីនា  លោកLin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនលើកដំបូងរបស់លោកប្រធានាធិបតី Nauru បន្ទាប់ពីស្ដារទំនាក់ទំនងការទូតវិញរវាងប្រទេសចិននិង Nauru កាលពីខែមករាឆ្នាំ២០២៤នេះ។ប្រទេសចិនរីករាយរួមជាមួយប្រទេស Nauru យកទស្សនកិច្ចនេះជាឱកាស ដើម្បីពង្រឹងការជឿទុកចិត្តគ្នាផ្នែកនយោបាយ ពង្រីកការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរក្នុងន័យជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរវិវឌ្ឍទៅមុខដោយឥតឈប់ឈរ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស