ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Burton ប្រធានាធិបតី Dominica ផ្ញើសារលិខិតអបអរសាទរគ្នាទៅវិញទៅមកស្តីពីខួប២០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិននិង Dominica
2024-03-23 16:07:47cri
Share with:

ថ្ងៃទី២៣ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Burton ប្រធានាធិបតី Dominica បានផ្ញើសារលិខិតអបអរសាទរគ្នាទៅវិញទៅមក ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិននិង Dominica ។

លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេស Dominica គឺជាដៃគូកិច្ចសហប្រតិបត្តិការដ៏សំខាន់របស់ប្រទេសចិនក្នុងតំបន់Caribbean ។ ចិននិង Dominica បង្កើតទំនាក់ទំនងការទូត២០ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការជាក់ស្តែងទទួលបានសមទ្ធិផលជាផ្លែផ្កា មិត្តភាពរវាងប្រជាជនកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងចិននិង Dominica រីករាយរួមជាមួយលោកប្រធានាធីបតី  Burton ចាត់ទុកខួប២០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាចំណុចថ្មី ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរ រួមគ្នាកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ រួមគ្នាត្រួសត្រាយអនាគតកាន់តែល្អបវរនៃទំនាក់ទំនងរវាងចិននិង Dominica ។

ជាការឆ្លើយតប លោក Burton បានថ្លែងថា ទំនាក់ទំនងរវាង Dominicaនិងចិនមានភាពរឹងមាំនិងទទួលបានសមិទ្ធផលជាច្រើន។ ភាគី Dominicaបានយកចិត្តទុកដាក់ចំណងមិត្តភាពជាមួយប្រទេសចិន ហើយសូមថ្លែងអំណរគុណដល់ការគាំទ្រនិងជំនួយរបស់ប្រទេសចិន រីករាយរួមជាមួយភាគីចិនក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកជាបន្តបន្ទាប់  និងរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកល៕

អ្នកបកប្រែ:李展精
ប្លុកពិសេស