ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បញ្ជីអវិជ្ជមាននៃពាណិជ្ជកម្មសេវាកម្មឆ្លងដែនទូទាំងប្រទេសត្រូវបានចេញផ្សាយជាលើកដំបូង
2024-03-23 15:13:34cri
Share with:

  ក្រសួងពាណិជ្ជកម្មចិនបានដាក់ចេញវិធានការគ្រប់គ្រងពិសេសសម្រាប់ពាណិជ្ជកម្មសេវាកម្មឆ្លងដែន(បញ្ជីអវិជ្ជមាន) ឆ្នាំ២០២៤ នៅថ្ងៃទី ២២ ខែមីនា ដែលបានបង្កើតប្រព័ន្ធគ្រប់គ្រងបញ្ជីអវិជ្ជមានសម្រាប់ពាណិជ្ជកម្មសេវាកម្មឆ្លងដែនក្នុងក្របខណ្ឌទូទាំងប្រទេស។

វិធានការគ្រប់គ្រងពិសេសសម្រាប់ពាណិជ្ជកម្មសេវាកម្មឆ្លងដែន(បញ្ជីអវិជ្ជមាន)នៃតំបន់ពាណិជ្ជកម្មសេរីឆ្នាំ២០២៤  ក៏ត្រូវបានដាក់ចេញនៅថ្ងៃដដែលនោះដែរ  ដែលបានធ្វើការរៀបចំឱ្យបើកចំហនៅក្នុងវិស័យមួយចំនួនដូចជានីតិសម្បទាវិជ្ជាជីវៈរូបវន្តបុគ្គល សេវាកម្មជំនាញ ហិរញ្ញវត្ថុ និងវប្បធម៌ជាដើម។ 

  សូមបញ្ជាក់ថា បញ្ជីអវិជ្ជមានបានបែងចែកប្រភេទតាមមុខរបរឧស្សាហកម្មសេដ្ឋកិច្ចជាតិ ដែលបានរៀបចំវិធានការគ្រប់គ្រងពិសេសសម្រាប់អ្នកផ្តល់សេវានៅក្រៅប្រទេសដែលផ្តល់សេវាកម្មតាមរបៀបឆ្លងដែន។ នេះគឺជាវិធានការដ៏សំខាន់របស់ប្រទេសចិនដែលតភ្ជាប់យ៉ាងសកម្មជាមួយច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មស្តង់ដាអន្តរជាតិ ក្នុងន័យជំរុញការបើកចំហជាប្រព័ន្ធ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស