ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាប្រើធនធាននិងកម្លាំងទៅក្នុងកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
2024-03-23 16:25:52cri
Share with:

លោក Geng Shuang តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដើម្បីពិនិត្យនិងពិភាក្សាអំពីបញ្ហាផ្តល់អាវុធដល់អ៊ុយក្រែនកាលពីថ្ងៃទី ២២ ខែមីនាថា ភាគីពាក់ព័ន្ធនានាគួរតែប្រកាន់អាកប្បកិរិយាដែលមានទំនួលខុសត្រូវ ប្រើប្រាស់ធនធាននិងកម្លាំងទៅក្នុងកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដើម្បីជំរុញការដោះស្រាយវិបត្តិតាមវិធីនយោបាយក្នុងពេលឆាប់ៗ។

លោក Geng Shuang បានបន្តថា ការបន្តបញ្ជូនសព្វាវុធទៅកាន់សមរភូមិនឹងបង្កើនភាពសាហាវឃោរឃៅ គ្រោះថ្នាក់ និងលក្ខណៈមិនអាចប៉ាន់ប្រមាណបាននៃសង្រ្គាម បង្កើនល្បឿននៃការរីករាលដាលនៃផលប៉ះពាល់នៃវិបត្តិអ៊ុយក្រែន និងធ្វើឱ្យក្តីសង្ឃឹមនៃការបញ្ចប់សង្គ្រាមដោយសន្តិវិធីកាន់តែតិចទៅៗ។

លោក Geng Shuang បានបញ្ជាក់ថា ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលជំហរប្រកបដោយសត្យានុម័ត និងយុត្តិធម៌ និងតែងតែជួយនិយាយបញ្ចុះបញ្ចូលនិងផ្សះផ្សាដើម្បីឱ្យឈានដល់កិច្ចពិភាក្សាដោយសន្តិភាព។ ប្រទេសចិនគាំទ្រការបើកធ្វើកិច្ចប្រជុំអន្តជាតិដែលទទួលស្គាល់ដោយរុស្ស៊ីនិងអ៊ុយក្រែន និងមានការចូលរួមស្មើគ្នាពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើការពិភាក្សាដោយយុត្តិធម៌និងបើកចំហអំពីផែនការសន្តិភាពទាំងអស់។ ប្រទេសចិនមានឆន្ទៈពង្រឹងការសន្ទនា និងការផ្លាស់ប្តូរជាមួយគ្រប់ភាគី ហើយបន្តដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងការជំរុញការដោះស្រាយវិបត្តិតាមវិធីនយោបាយ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស