ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«លក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិ»ដែលចុះហត្ថលេខាដោយលោក Lee Ka Chiu John អភិបាលតំបន់រដ្ឋបាលពិសេសហុងកុងចូលជាធរមាននៅថ្ងៃទី ២៣ ខែមីនា
2024-03-23 15:33:00cri
Share with:

ថ្ងៃទី២២  ខែមីនា  លោក Lee Ka Chiu John អភិបាលតំបន់រដ្ឋបាលពិសេសហុងកុង បានចុះហត្ថលេខាលើ«លក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិ»ដែលអនុម័តដោយក្រុមប្រឹក្សានីតិបញ្ញត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង  ស្របតាមប្រការទី៣មាត្រា ៤៨ នៃច្បាប់មូលដ្ឋានហុងកុង។ លក្ខន្តិកៈនេះបានត្រូវចេញផ្សាយនិងចូលជាធរមាននៅថ្ងៃទី ២៣ ខែមីនា។

លោក Lee Ka Chiu John បានចង្អុលបង្ហាញថា  «លក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិ»ចូលជាធរមានជាផ្លូវការ ហើយសន្តិសុខជាតិទទួលបានការធានាយ៉ាងមានប្រសិទ្ធភាព នេះជាសញ្ញាបញ្ជាក់ថា ទីបំផុត តំបន់រដ្ឋបាលពិសេសហុងកុងបានសម្រេចភារកិច្ចតាមរដ្ឋធម្មនុញ្ញអំពីការបង្កើតច្បាប់តំបន់ដើម្បីគាំពារសន្តិសុខជាតិ ដែលចែងក្នុងមាត្រា ២៣ នៃច្បាប់មូលដ្ឋានហុងកុង ដោយបានបញ្ចប់បេសកកម្មប្រវត្តិសាស្ត្រ ។

លោក Lee Ka Chiu Johnបានថ្លែងថា រដ្ឋបាលពិសេសហុងកុងនឹងបន្តដឹកនាំតំបន់ហុងកុងផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន រក្សាភាពរុងរឿង និងស្ថិរភាពយូរអង្វែងរបស់ហុងកុង ដើម្បីរួមគ្នាត្រួសត្រាយអនាគតដ៏ភ្លឺស្វាង៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស