ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិសហការគ្នាដោះស្រាយវិបត្តិមនុស្សធម៌ស៊ីរី
2024-03-22 15:14:30cri
Share with:

លោក Geng shuang តំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងក្នុងកិច្ចប្រជុំបើកចំហស្តីពីបញ្ហានយោបាយនិងមនុស្សធម៌ស៊ីរីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២១ខែមីនាថា ក្រោមការខិតខំប្រឹងប្រែងរួមរបស់រដ្ឋាភិបាលស៊ីរីនិងអង្គការសហប្រជាជាតិ ទីតាំងជួយសង្គ្រោះឆ្លងដែនបានសម្រេចដំណើរការប្រកបដោយប្រសិទ្ធភាព ។ ប្រទេសចិនសូមដាស់តឿនឱ្យភាគីពាក់ព័ន្ធសហការយ៉ាងសកម្ម ដើម្បីជំរុញឱ្យការជួយសង្គ្រោះឆ្លងដែនទទួលបានការវិវឌ្ឍ ព្រមពេលជាមួយគ្នានេះ សហគមអន្តរជាតិក៏ត្រូវបង្កើនជំនួយមនុស្សធម៌ចំពោះប្រទេសស៊ីរីផងដែរ។ ការដាក់ទណ្ឌកម្មដោយឯកតោភាគីនិងការឆក់យកធនធានបានរារាំងដល់ដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ ការអភិវឌ្ឍសង្គមនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនប្រទេសស៊ីរីក្នុងរយៈពេលយូរ។ ប្រទេសចិនបានដាស់តឿនឱ្យប្រទេសពាក់ព័ន្ធបញ្ឈប់ដោយភ្លាមៗនូវទង្វើមិនស្របច្បាប់ពាក់ព័ន្ធ  កងទ័ពបរទេសបញ្ឈប់ភ្លាមនូវកិច្ចការយោធាមិនស្របច្បាប់ក្នុងដែនស៊ីរី៕

អ្នកបកប្រែ:李展精
ប្លុកពិសេស