ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនចាត់វិធានការជាច្រើនដើម្បីជំរុញការងើបឡើងនិងមានភាពប្រសើរនៃសេដ្ឋកិច្ចជាតិចិនជាបន្តបន្ទាប់
2024-03-22 16:16:32cri
Share with:


ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី ២១ ខែមីនា ដើម្បីធ្វើបទបង្ហាញអំពីទិន្នន័យនិងគោលនយោបាយពាក់ព័ន្ធការវិនិយោគ សារពើពន្ធនិងហិរញ្ញវត្ថុពេលថ្មីៗនេះរបស់ប្រទេសចិន។ ទិន្នន័យបង្ហាញថា រយៈពេលពីរខែដំបូងឆ្នាំនេះ អត្រាកំណើននៃការវិនិយោគលើវិស័យកម្មន្តសាលរបស់ប្រទេសចិនបានកើនឡើង សន្ទុះកំណើននៃការវិនិយោគក្នុងវិស័យប្រកបដោយកម្លាំងចលករថ្មីគឺមានភាពល្អប្រសើរ អត្រាកំណើននៃការវិនិយោគស៊ីវិលបានប្រែក្លាយពីអវិជ្ជមានទៅជាវិជ្ជមាន ដែលមានសមាមាត្រងើបឡើងនៅក្នុងការវិនិយោគសរុប ការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធបានដើរតួនាទីទ្រទ្រង់ប្រកបដោយប្រសិទ្ធភាព។

អ្នកបកប្រែ:马小青
ប្លុកពិសេស