ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនសម្តែងការស្វាគមន៍ចំពោះការសម្រេចចិត្តរបស់អូស្ត្រាលីអំពីការបញ្ឈប់វិធានការប្រឆាំងការចាក់លក់ក្នុងតម្លៃថោកទៅលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់របស់ប្រទេសចិន
2024-03-22 14:49:07cri
Share with:

 

ពេលថ្មីៗនេះ គណៈកម្មាធិការប្រឆាំងការចាក់លក់ក្នុងតម្លៃថោករបស់អូស្រ្តាលីបានចេញសេចក្តីប្រកាសចុងក្រោយស្តីពីការពិនិត្យម្តងទៀតនូវវិធានការប្រឆាំងការចាក់លក់ក្នុងតម្លៃថោកទៅលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់របស់ចិន ហើយបានសម្រេចនឹងបញ្ឈប់វិធានការនេះបន្ទាប់ពីផុតសុពលភាពនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៤។

ទាក់ទិននឹងករណីនេះ លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២១ ខែមីនាថា ប្រទេសចិនសម្តែងការស្វាគមន៍ចំពោះការនេះ ហើយចិននិងអូស្ត្រាលីមានលំហធំសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាត។ ប្រទេសចិនមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី និងធ្វើការរួមគ្នាដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុសកល។ ទន្ទឹមនឹងនេះ យើងសង្ឃឹមថា អូស្ត្រាលីនិងចិននឹងបន្តដោះស្រាយការខ្វែងគំនិតក្នុងវិស័យពាណិជ្ជកម្មតាមរយៈការសន្ទនានិងកិច្ចសហប្រតិបត្តិការ និងបញ្ឈប់វិធានការគាំពារនិយមផ្នែកពាណិជ្ជកម្មផ្សេងទៀតដើម្បីប្រឆាំងនឹងប្រទេសចិនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕


អ្នកបកប្រែ:马小青
ប្លុកពិសេស