ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបោះពុម្ពផ្សាយ "មតិយោបល់ស្តីពីការប្រកាន់ខ្ជាប់នូវការជំរុញហាមឃាត់ការនេសាទរយៈពេល១០ឆ្នាំនៅទន្លេ Yangtze"
2024-03-22 16:16:39cri
Share with:

   ពេលថ្មីៗនេះ ការិយាល័យនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបោះពុម្ពផ្សាយ " មតិយោបល់ស្តីពីការប្រកាន់ខ្ជាប់នូវការជំរុញហាមឃាត់ការនេសាទរយៈពេល១០ឆ្នាំនៅទន្លេ Yangtze"

“មតិយោបល់”បានចែងថា បម្រាមនេសាទរយៈពេល១០ឆ្នាំនៅទន្លេ Yangtze គឺជាវិធានការដ៏សំខាន់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃខ្សែក្រវាត់សេដ្ឋកិច្ចទន្លេ Yangtze និងស្ដារឡើងវិញនូវភាពរស់រវើកនៃទន្លេ Yangtze ។ ចាប់តាំងពីបម្រាមនេសាទរយៈពេលជាង ៣ ឆ្នាំកន្លងមក ប្រទេសចិនបានបង្កើនការងារចាត់ចែងនិងធានាចំពោះអ្នកនេសាទដែលហាមមិនឱ្យនេសាទ ការគ្រប់គ្រងដែនទឹកដែលបម្រាមនេសាទប្រកបដោយសណ្តាប់ធ្នាប់និងស្ថិរភាព ហើយធនធានជលជាតិបានងើបឡើងវិញនិងកាន់តែល្អប្រសើរ  ពោលគឺការងារហាមឃាត់ការនេសាទរយៈពេល១០ឆ្នាំនៅទន្លេ Yangtze  ទទួលបានប្រសិទ្ធភាពជាដំណាក់កាលសំខាន់។

“មតិយោបល់”បានតម្រូវឱ្យស្ថាប័នពាក់ព័ន្ធនៅគ្រប់តំបន់ទាំងអស់ជំរុញបម្រាមនេសាទរយៈពេល១០ឆ្នាំនៅទន្លេ Yangtze និងជំរុញការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីនៅលំហទន្លេ Yangtze ដែលមនុស្សនិង ធម្មជាតិរួមរស់ដោយសុខដុមរមនា៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស