ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបនឹងករណីដែលសហរដ្ឋអាមេរិកផ្តល់នូវឧបត្ថម្ភធន និង អនុគ្រោះពន្ធយ៉ាងច្រើនដល់ឧស្សាហកម្មបន្ទះឈីបក្នុងប្រទេស
2024-03-22 16:06:38cri
Share with:

ជុំវិញករណីដែលក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកំពុងពិចារណាបន្ថែមលើក្រុមហ៊ុនបន្ទះឈីបរបស់ចិនប៉ុន្មានក្រុមហ៊ុនដែលទាក់ទងនឹងក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីទណ្ឌកម្ម លោក He Yadong អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី ២១ ខែមីនាថា ប្រទេសចិនតែងតែប្រឆាំងការធ្វើឱ្យបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាទៅជាបញ្ហានយោបាយ និងអាវុធ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានប្រើប្រាស់ដោយហួសហេតុនូវវិធានការរឹតបន្តឹងការនាំចេញ ដើម្បីគាបសង្កត់ក្រុមហ៊ុនចិនជាមួយនឹងការដាក់ទណ្ឌកម្មមិនសមហេតុផល រំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបានបំផ្លាញផលប្រយោជន៍របស់អ្នកដទៃ និងផ្ទាល់ខ្លួន។ ប្រទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកកុំប្រើវិធីសាស្ត្រខុស ហើយនិងចាត់វិធានការចាំបាច់តាមស្ថានភាពជាក់ស្តែង ដើម្បីគាំពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស