ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងក្នុងពេលអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្តHunanថា ត្រូវប្រកាន់ខ្ជាប់នូវកំណែទម្រង់ ការច្នៃប្រឌិតថ្មី ការស្វែងរកការពិត និងការអនុវត្តជាក់ស្តែង ដើម្បីចារទំព័រថ្មីនៃខេត្តHunanក្នុងដំណើរការធ្វើទំនើបកម្មតាមបែបផែនចិន
2024-03-21 16:59:08cri
Share with:

 

នាពេលថ្មីៗនេះ  លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងក្នុងពេលអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្តHunanថា  ខេត្តHunanត្រូវត្តាប់ជាប់តួនាទីជាយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ប្រកាន់ខ្ជាប់នូវមូលដ្ឋានជាទូទៅនៃការងារស្វែងរកវឌ្ឍនភាពក្នុងខណៈពេលដែលរក្សាបាននូវស្ថិរភាព ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយមិនងាករេ  ប្រកាន់ខ្ជាប់នូវកំណែទម្រង់ ការច្នៃប្រឌិតថ្មី ការស្វែងរកការពិត និងការអនុវត្តជាក់ស្តែង ខិតខំប្រឹងប្រែងក្នុងការកសាងជាតំបន់លេចធ្លោខាងផលិតកម្មជឿនលឿនដ៏សំខាន់របស់ប្រទេសជាតិ តំបន់លេចធ្លោខាងកំណែទម្រង់ និងការបើកចំហនៃតំបន់ដីគោក ឈានមុខក្នុងការជំរុញការងើបឡើងនៃតំបន់ភាគកណ្តាល និងការអភិវឌ្ឍនៃខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ាងសេ ដើម្បីចារទំព័រថ្មីនៃខេត្តHunanក្នុងដំណើរការធ្វើទំនើបកម្មតាមបែបផែនចិន៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស