ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការយកចិត្តទុកដាក់នៅរដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះនិងរដូវរងារបស់លោក Xi Jinping
2024-03-21 15:47:37cri
Share with:

នៅថ្ងៃទី ១៩ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅក្រុង Changde ខេត្ត Hunan

នៅក្នុងរដូវផ្ការីក លោក Xi Jinping បានអញ្ជើញទៅតំបន់ពិសោធន៍ចម្រុះដែលផលិតស្បៀងនៅភូមិ Xiejiapu សង្កាត់ Dingcheng ក្រុង Changde ហើយលោកបានដើរចូលទៅក្នុងវាលស្រែ ពិនិត្យមើលស្ថានភាពដាំដុះសំណាបនិងភ្ជួរដី ហើយបានផ្លាស់ប្តូរមតិយោបល់យ៉ាងស្និទ្ធស្នាលជាមួយអ្នកបច្ចេកទេសកសិកម្ម កម្មាភិបាល និងអ្នកភូមិ។

ខណៈពេលវេលាដ៏សំខាន់សម្រាប់រៀបចំភ្ជួររាស់នៅរដូវផ្ការីក  បន្ទាប់ពីសម័យប្រជុំសភាទាំងពីរនៅឆ្នាំ ២០២៤ នេះចប់ លោក Xi Jinping បានចុះត្រួតពិនិត្យការងារជាលើកដំបូងគឺការភ្ជួររាស់ក្នុងរដូវផ្ការីក ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការផលិតស្បៀងរបស់លោក ។

អង្ករមួយក្តាប់តូចនិងមីមួយចាន គឺជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ហើយក៏ពាក់ព័ន្ធទៅនឹងទំនុកចិត្តនៃការអភិវឌ្ឍរបស់ប្រទេសផងដែរ ។

កសិកម្មគឺធានានូវអាយុជីវិតនិងការរស់រានមានជីវិត ហើយជាសន្តិសុខជាតិដ៏សំខាន់បំផុត។ លោក Xi Jinping បានចង្អុលបង្ហាញថា មានតែកសិកម្មខ្លាំងក្លា ហើយសន្តិសុខស្បៀងត្រូវបានធានាយ៉ាងពេញលេញ ទើបយើងអាចមានទំនុកចិត្តគ្រប់គ្រាន់ និងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ ដើម្បីរក្សាស្ថិរភាពស្ថានភាពទាំងមូល សម្របទៅនឹង ស្ថានភាព និងបើកស្ថានការណ៍ថ្មី ។

ក្នុងរដូវធ្វើស្រែចំការដ៏សំខាន់ លោក Xi Jinping បានទៅវាលស្រែម្តងហើយម្តងទៀត ដើម្បីចុះត្រួតពិនិត្យផលិតកម្មស្បៀង ស្តាប់សំឡេងរបស់កសិករ ។ គ្រាប់ពូជ ភ្ជួររាស់ ប្រមូលផល ប្រាក់ចំណូល…… ការផ្លាស់ប្តូរនៅក្នុងរដូវកាលទាំងបួនដែលបានកត់ត្រានៅក្នុងរូបថតទាំងនេះ ដែលជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់លោកចំពោះការធានាចានបាយរបស់ប្រទេសចិន ។

 នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ក្នុងរដូវក្តៅ តំបន់ពិសោធន៍ស្នូលនៃមូលដ្ឋានផលិតកម្មស្តង់ដារអាហារបៃតង (ពោត) ក្នុងស្រុក Lishu ក្រុង Siping ខេត្ត Jilin ។ នៅក្រោមពន្លឺថ្ងៃដ៏ក្ដៅហែង លោក Xi Jinping បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើការលូតលាស់របស់ពោត។ លោកបានថ្លែងថា "ការប្រមូលផលស្បៀងរដូវក្តៅឆ្នាំនេះត្រូវបានសម្រេច ហើយគន្លឹះសំខាន់គឺនៅរដូវស្លឹកឈើជ្រុះ។ បន្តែមានគ្រោះមហន្តរាយជាច្រើននៅឆ្នាំនេះ ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរីកលូតលាស់នៃដំណាំនៅភាគឦសានរបស់ប្រទេសចិន។"

នៅពេលយន្តហោះគ្មានមនុស្សបើកជាងដប់គ្រឿងកំពុងបាញ់ថ្នាំសម្លាប់សត្វល្អិត ។ លោក Xi Jinping បានគូសបញ្ជាក់ថា "យើងត្រូវពង្រឹងការការពារនិងកំចាត់សត្វល្អិត និងជំងឺ ដើម្បីខិតខំប្រមូលផលស្បៀងរដូវស្លឹកឈើជ្រុះឱ្យបានល្អ និងចាក់គ្រឹះដល់ការប្រមូលផលស្បៀងពេញមួយឆ្នាំនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម"។

នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៨ កសិដ្ឋាន Qixing នៃខេត្ត Heilongjiang រំពឹងថានឹងមានការប្រមូលផលច្រើន។ លោក Xi Jinping បានដើរចូលទៅក្នុងវាលស្រែដែលកំពុងច្រូតកាត់ កាន់ត្រចៀកស្រូវ ហើយនិយាយជាមួយបុគ្គលិកការងារ ដើម្បីឈ្វេងយល់បន្ថែមអំពីការផលិតស្បៀងនិងលក្ខខណ្ឌនៃការប្រមូលផល ។

ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារលើកនេះលោក Xi Jinping បានលើកឡើងយ៉ាងជ្រាលជ្រៅថា ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្មគួរតែត្រូវបានដាក់ឱ្យស្ថិតក្នុងទីតាំងដ៏សំខាន់ ជំរុញយន្តការកសិកម្ម និងភាពវៃឆ្លាតយ៉ាងពេញទំហឹង និងផ្តល់ឱ្យទំនើបកម្មកសិកម្មនូវការរួមចំណែកនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។

នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពីរដូវរងាចាប់ផ្តើម សីតុណ្ហភាពទាបបំផុតគឺក្រោមសូន្យអង្សាសេ ។ ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅក្រុង Zhuozhou ខេត្ត Hebei លោក Xi Jinping បានចុះពីឡាននៅពាក់កណ្ដាលផ្លូវ ហើយដើរតាមជួរវាលស្រែចូលទៅក្នុងស្រែមួយកន្លែងក្នុងឃុំ Diaowo

ក្នុងអំឡុងពេលចុះត្រួតពិនិត្យលើកនេះ លោក Xi Jinping បានជំរុញឱ្យរៀបចំផលិតកម្មកសិកម្មនៅរដូវរងានេះនិងរដូវផ្ការីកឆាំក្រោយ ដើម្បីខិតខំប្រមូលផលល្អនៅឆ្នាំក្រោយ ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារស្បៀងអន្តរជាតិមានការប្រែប្រួលជាញឹកញាប់ ហើយអាកាសធាតុប្រែប្រួលខ្លាំងក៏បានប៉ះពាល់ដល់ផលិតកម្មស្បៀងនៅកន្លែងជាច្រើនផងដែរ។ ប្រទេសចិនត្រូវបានធានា"សន្តិសុខស្បៀងអាហារ" របស់ខ្លួន ឱ្យបានល្អ។ គន្លឹះសំខាន់គឺផ្តោតលើវិស័យកសិកម្មជានិច្ច ។

លោក Xi Jinping ធ្លាប់បានថ្លែងថា មិនថាកម្រិតខ្ពស់នៃទំនើបកម្មសង្គមកម្រិតណានោះទេ ការផ្គត់ផ្គង់ស្បៀងអាហារនិងផលិតផលកសិកម្មសំខាន់ៗរបស់ប្រជាជនជាង ១.៤ពាន់លាននាក់តែងតែជាអាទិភាពកំពូល ។ មានតែធានាបាននូវគំនិតផ្តួចផ្តើមក្នុងសន្តិសុខស្បៀងប៉ុណ្ណោះ ទើបអាចធានាបាននូវគំនិតផ្តួចផ្តើមក្នុងការស្តារឡើងវិញការសង្កត់ធ្ងន់លើការផលិតស្បៀង ដំណើរការតាមរយៈនិទាឃរដូវ រដូវក្តៅ រដូវស្លឹកឈើជ្រុះនិងរដូវរងាពីមួយឆ្នាំទៅមួយឆ្នាំ ។ ដូចលោក Xi Jinping បានលើកឡើងយ៉ាងជ្រាលជ្រៅថា ការធានាបាននូវសន្តិសុខស្បៀងជាតិគឺជាបញ្ហានិរន្តរភាព ហើយខ្សែនេះមិនត្រូវបន្ធូរបន្ថយនៅពេលណាមួយឡើយ

អ្នកបកប្រែ:王幸
ប្លុកពិសេស