កាលពីថ្ងៃទី២០ ខែមីនា លោកប្រធានរដ្ឋចិន Xi Jinping បានផ្ញើសារជូនលោក Prabowo Subianto ដើម្បីអបអរសាទរចំពោះលោកដែលជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ី ។
លោក Xi Jinping បានថ្លែងក្នុងសារលិខិតថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ឥណ្ឌូណេស៊ី រីករាយធ្វើការជាមួយលោកប្រធានាធិបតី Prabowo ដើម្បីដឹកនាំកិច្ចកសាងសហគមន៍រួមវាសនារវាងប្រទេសទាំងពីរឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន និងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគីឱ្យក្លាយជាគំរូដែលប្រទេសកំពុងអភិវឌ្ឍន៍ធំៗរួមជោគវាសនា រួមសាមគ្គីនិងសហការគ្នាក្នុងការស្វែងរកការអភិវឌ្ឍរួម ក្នុងន័យនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់វិបុលភាព និងស្ថិរភាពក្នុងតំបន់និងពិភពលោក ។
តាមការផ្សាយដំណឹងឱ្យដឹងថា ពិធីចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក Prabowo នឹងធ្វើឡើងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៤ នៅក្រុង Nusantara ជារដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី។