ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រីVo Thi Anh Xuan រ៉ាប់រងតំណែងជាប្រធានរដ្ឋស្តីទីវៀតណាម
2024-03-21 15:56:37cri
Share with:


 

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២១ ខែមីនាថា លោកស្រី Vo Thi Anh Xuanអនុប្រធានរដ្ឋនឹងរ៉ាប់រងតំណែងជាប្រធានរដ្ឋស្តីទីរហូតដល់រដ្ឋសភាបោះឆ្នោតជ្រើសរើសប្រធានរដ្ឋថ្មី។

លោកស្រីVo Thi Anh Xuan កើតនៅខែមករា ឆ្នាំ ១៩៧០ខេត្ត An Giang ភាគខាងត្បូងប្រទេសវៀតណាម ។ នៅឆ្នាំ ២០២១ លោកស្រីបានជាប់ឆ្នោតជាអនុប្រធានរដ្ឋ។

នៅថ្ងៃទី ២១ខែមីនា រដ្ឋសភានីតិកាលទី ១៥ នៃប្រទេសវៀតណាមបានបើកសម័យប្រជុំវិសាមញលើកទី ៦ ហើយបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការដកមុខតំណែងជាប្រធានរដ្ឋរបស់លោកVõ Văn Thưởng និងបញ្ចប់នីតិសម្បទាជាតំណាងរាស្រ្តនៃរដ្ឋសភាជាតិនីតិកាលទី ១៥ ។

អ្នកបកប្រែ:马小青
ប្លុកពិសេស