ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលស្តីពីការជំរុញការងើបឡើងនៃតំបន់ភាគកណ្តាលក្នុងយុគសម័យថ្មី
2024-03-21 15:02:50cri
Share with:

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលស្តីពីការជំរុញការងើបឡើងនៃតំបន់ភាគកណ្តាលក្នុងយុគសម័យថ្មីនៅទីក្រុង Changsha ខេត្ត Hunan នារសៀលថ្ងៃទី ២០ ខែមីនា ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ។ លោកបានសង្កត់ធ្ងន់ថា តំបន់ភាគកណ្តាលគឺជាមូលដ្ឋានផលិតស្បៀងដ៏សំខាន់ មូលដ្ឋានវត្ថុធាតុដើមថាមពល មូលដ្ឋានផលិតបរិក្ខារទំនើបនិងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងជាមជ្ឈមណ្ឌលគមនាគមន៍និងដឹកជញ្ជូនចម្រុះរបស់ប្រទេសចិន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេស។ យើងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនដូចពេលមុនៗនូវគោលនយោបាយ និងវិធានការនានារបស់គណៈកម្មាធិការមជ្ឈិមបក្ស ដើម្បីជំរុញការងើបឡើងនៃតំបន់ភាគកណ្តាល បង្កើតជាកម្លាំងរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងខិតខំចារទំព័រថ្មីនៃការងើបឡើងនៃតំបន់ភាគកណ្តាលក្នុងដំណើរការកសាងទំនើបកម្មតាមបែបផែនចិន៕



អ្នកបកប្រែ:李庆莉
ប្លុកពិសេស