ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលកូរ៉េខាងត្បូងជំរុញផែនការពង្រីកការទទូលនិស្សិតពេទ្យឱ្យចុះឈ្មោះចូលរៀន មជ្ឈដ្ឋានវេជ្ជសាស្រ្តកំពុងត្រៀមផែនការធ្វើកូដកម្មទ្រង់ទ្រោយធំ
2024-03-21 16:32:53cri
Share with:


 

រយៈពេលមួយខែបន្ទាប់ពីវេជ្ជបណ្ឌិតកូរ៉េខាងត្បូងបាននាំគ្នាលាឈប់ពីការងារ ដើម្បីប្រឆាំងនឹងការពង្រីកការទទួលនិស្សិតពេទ្យឱ្យចុះឈ្មោះចូលរៀន រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញផែនការបែងចែកកូតាចុះឈ្មោះ នៅថ្ងៃទី ២០ ខែមីនា តាមម៉ោងក្នុងតំបន់ និងបានបញ្ចប់នីតិវិធីរដ្ឋបាលទាំងអស់ដែលតម្រូវឱ្យអនុវត្តផែនការនេះ។មជ្ឈដ្ឋានវេជ្ជសាស្រ្តរបស់ប្រទេសកូរ៉េខាងត្បូងបានរិះគន់យ៉ាងខ្លាំងចំពោះវិធានការរបស់រដ្ឋាភិបាល ហើយកំពុងគិតពិចារណារៀបចំធ្វើកូដកម្មទ្រង់ទ្រោយធំ ។

នេះជាលើកដំបូងហើយក្នុងរយៈពេល ២៧ ឆ្នាំដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញផែនការពង្រីកការទទួលនិស្សិតពេទ្យឱ្យចុះឈ្មោះចូលរៀន។កាលពីមុន ក្នុងអំឡុងពេលរដ្ឋាភិបាលលោក Moon Jae-in ក៏ធ្លាប់ចង់ពង្រីកការទទួលនិស្សិតពេទ្យឱ្យចុះឈ្មោះចូលរៀនដែរ ប៉ុន្តែនៅទីបំផុតបានបរាជ័យដោយសារតែមជ្ឈដ្ឋានវេជ្ជសាស្រ្តធ្វើកូដកម្មក្នុងទ្រង់ទ្រោយធំ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស