ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Albanese នាយករដ្ឋមន្រ្តីអូស្រ្តាលីជួបពិភាក្សាការងារជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
2024-03-21 10:03:25cri
Share with:

ថ្ងៃទី២០ខែមីនាតាមម៉ោងក្នុងតំបន់ លោក Albanese នាយករដ្ឋមន្រ្តីអូស្រ្តាលីបានជួបពិភាក្សាការងារជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីការបរទេសចិនដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលីនៅក្រុង Canberra

លោក Albanese បានសូមឱ្យលោក  Wang Yiជួយពាំនាំការសួរសុខទុក្ខយ៉ាងស្មោះចំពោះថ្នាក់ដឹកនាំចិន។ លោកបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងអូស្ត្រាលីនិងចិនបានវិលត្រឡប់ទៅកាន់ទិសដៅដ៏ត្រឹមត្រូវវិញ វិស័យពាណិជ្ជកម្ម វិនិយោគនិងការផ្លាស់ប្តូររវាងប្រជាជនមានភាពរស់រវើកឡើងវិញ។ ភាគីអូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងសមិទ្ធផលលុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិន  ប្រទេសអូស្រ្តាលីរីករាយរួមជាមួយប្រទេសចិនដើម្បីធ្វើឱ្យការប្រាស្រ័យទាក់ទងជាន់ខ្ពស់មានភាពកាន់តែញឹកញាប់ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកលើគ្រប់វិស័យ ។ លោក Albanese បានសង្កត់ធ្ងន់ថា ប្រទេសអូស្រ្តាលីប្រកាន់ខ្ជាប់គោលនយោបាយ ចិនមួយជាប់រហូតដែលជាគំនិតឯកភាពរួមរបស់គណបក្សទាំងពីររបស់អូស្រ្តាលី ហើយនឹងបន្តប្រកាន់ខ្ជាប់តទៅទៀត។

ជាការឆ្លើយតប លោក Wang Yi បានពាំនាំនូវការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលពីសំណាក់ថ្នាក់ដឹកនាំចិនជូនចំពោះលោក Albanese  ។ លោក Wang Yi បានថ្លែងថា ប្រទេសចិនរីករាយរួមជាមួយប្រទេសអូស្រ្តាលី ដើម្បីធ្វើឱ្យការប្រាស្រ័យទាក់ទងជាន់ខ្ពស់មានភាពកាន់តែញឹកញាប់ ស្តារយន្តការកិច្ចសន្ទនារវាងប្រទេសទាំងពីរឡើងវិញ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកលើគ្រប់វិស័យ៕



អ្នកបកប្រែ:李庆莉
ប្លុកពិសេស