ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យឆ្មាំសមុទ្រចិនថ្លែងអំពីករណីដែលហ្វីលីពីនឡើងលើថ្មប៉ប្រះTiexian របស់ចិនដោយខុសច្បាប់
2024-03-21 18:29:34cri
Share with:

លោក Gan Yu អ្នកនាំពាក្យឆ្មាំសមុទ្រចិនបានថ្លែងថា ថ្ងៃទី២១ ខែមីនា  មនុស្សចំនួន ៣៤ នាក់មកពីប្រទេសហ្វីលីពីនមិនអើពើនឹងការព្រមាននិងការហាមឃាត់របស់ប្រទេសចិន ហើយបានឡើងលើថ្មប៉ប្រះTiexian របស់ចិនដោយខុសច្បាប់ដើម្បីធ្វើសកម្មភាព ។ មន្ត្រីអនុវត្តច្បាប់នៃឆ្មាំសមុទ្រចិនបានឡើងលើថ្មប៉ប្រះតាមផ្លូវច្បាប់ដើម្បីធ្វើការស៊ើបអង្កេតនិងដោះស្រាយ។ ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះប្រជុំកោះ Nansha និងដែនទឹកដែលស្ថិតនៅជុំវិញ រួមទាំងថ្មប៉ប្រះTiexian   នេះមានទីសំអាងខាងប្រវត្តិសាស្ត្រនិងច្បាប់យ៉ាងពេញលេញ។ទង្វើរបស់ហ្វីលីពីនបានរំលោភលើអធិបតេយ្យភាពទឹកដីរបស់ចិន បំពានលើ«សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង» និងបំផ្លាញសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការនេះ ។ ប្រទេសចិនដាស់តឿនឱ្យហ្វីលីពីនបញ្ឈប់ការរំលោភអធិបតេយ្យភាពជាបន្ទាន់។ឆ្មាំសមុទ្រចិននឹងបន្តអនុវត្តសកម្មភាពគាំពារអធិបតេយ្យភាព និងការអនុវត្តច្បាប់ស្របតាមច្បាប់នៅក្នុងដែនទឹកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិន ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស