ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជួបពិភាក្សាជាមួយលោក Paul John Keatingអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី
2024-03-21 16:33:36cri
Share with:

ថ្ងៃទី ២១ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាជាមួយលោក Paul John Keating អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីនៅទីក្រុងស៊ីដនី។

លោក Wang Yi បានសម្តែងការកោតសរសើរចំពោះលោក Keating ដែលបានយកចិត្តទុកដាក់ និងផ្តល់ការគាំទ្ររយៈពេលជាយូរកន្លងមក ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-អូស្ត្រាលី។ លោក Wang Yi ថ្លែងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងចិន-អូស្ត្រាលីកំពុងឈានចូលគន្លងត្រឹមត្រូវឡើងវិញ។ អូស្ត្រាលីជាសម្ព័ន្ធមិត្តរបស់អាមេរិក ក៏ជាដៃគូរបស់ចិន និងជារដ្ឋអធិបតេយ្យភាពផងដែរ។ស្វាគមន៍ចំពោះអូស្ត្រាលីបង្កើតគោលនយោបាយដោយឯករាជ្យនិងម្ចាស់ការដោយអនុលោមតាមផលប្រយោជន៍ស្នូលរបស់ខ្លួន ។

ជាការឆ្លើយតប លោក Keating បានថ្លែងថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានលំហធំ និងមានទីធ្លាធំទូលាយសម្រាប់ការអភិវឌ្ឍ មិនបង្កការគំរាមកំហែងដល់ប្រទេសដទៃឡើយ ហើយមានអំណោយផលដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ការអភិវឌ្ឍនិងការស្តារឡើងវិញរបស់ប្រទេសចិនគឺមិនអាចរារាំងបានទេ។ ខ្ញុំមានជំនឿចិត្តចំពោះអនាគតនៃទំនាក់ទំនងអូស្ត្រាលី-ចិន៕



អ្នកបកប្រែ:孔思琦
ប្លុកពិសេស