ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបំពុលបរិយាកាស សាធារណមតិដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ
2024-03-21 15:09:59cri
Share with:

   នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី២០ ខែមីនា  អ្នកសារព័ត៌មានបានសួរថា ពេលថ្មីៗនេះ កាសែត "Washington Post" អាមេរិកបានចុះផ្សាយដំណឹងពិសេសមួយដែលបានយកបទសម្ភាសន៍ជាមួយនិស្សិតចិនចំនួន ៦ នាក់ និងបញ្ញវន្តចិនចំនួន ២ នាក់ដែលបានរងនូវការរំខាន ការសួរនាំ និងបញ្ជូនឱ្យត្រឡប់ទៅចិនវិញដោយគ្មានហេតុផលនៅពេលពួកគេចូលដែនសហរដ្ឋអាមេរិក  រឿងនេះបានធ្វើឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?

 លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយថា សហរដ្ឋអាមេរិកតែងតែអនុវត្តច្បាប់ប្រកបដោយភាពរើសអើង លក្ខណៈនយោបាយ និងមានចេតនាសំដៅចំពោះនិស្សិតចិន ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សាមីខ្លួន រំខានយ៉ាងខ្លាំងដល់ការផ្លាស់ប្តូរជាប្រក្រតីរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ ប្រទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបំពុលបរិយាកាសសាធារណមតិចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយកែតម្រូវទង្វើខុសឆ្គងរបស់ខ្លួនអំពីការបង្កការរំខាន សួរនាំ និងការបញ្ជូនពលរដ្ឋចិនឱ្យត្រឡប់មកវិញដោយគ្មានហេតុផល៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស