ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គ្រោះរញ្ជួយដីនៅប្រទេសជប៉ុនបណ្តាលឱ្យផ្លូវរថភ្លើងល្បឿនលឿនជាច្រើនខ្សែផ្អាកការដឹកអ្នកដំណើរ នៅក្បែកចំណុចកណ្តាលនៃការរញ្ជួយដីមានរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ
2024-03-21 16:07:00cri
Share with:

តាមការផ្សាយដំណឹងរបស់ NHKជប៉ុនបានឱ្យដឹងថា នៅវេលាម៉ោង៩និង៨នាទីព្រឹកថ្ងៃទី២១ខែមីនាតាមម៉ោងក្នុងតំបន់ ខេត្ត Ibaraki-ken ប្រទេសជប៉ុនបានកើតគ្រោះរញ្ជួយដីកម្រិត៥,៣រិចទ័រ  តំបន់ជាច្រើនក្នុងនោះ បូករួមទាំងក្រុងតូក្យូផងដែរមានអារម្មណ៍រញ្ជួយខ្លាំងបង្គួរ។ 

បន្ទាប់ពីគ្រោះរញ្ជួយដីកើតឡើងផ្លូវរថភ្លើងល្បឿនលឿនចំនួន៣  ខ្សែគឺខ្សែផ្លូវ Hokurikuខ្សែ ផ្លូវJōetsuនិងខ្សែផ្លូវ Tōhokuបានផ្អាកការដឹកអ្នកដំណើរជាបន្ទាន់។

ក្រៅពីនេះទៀត នៅក្បែរចំណុចកណ្តាលនៃការដីរញ្ជួយ មានរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរសមុទ្រខាងកើតទី២ទៀតផង យោងតាមក្រុមហ៊ុនអគ្គីសនីដើរដោយថាមពលបរមាណូជប៉ុនឱ្យដឹងថា បច្ចុប្បន្នរោងចក្រអគ្គិសនីនុក្លេអ៊ែរនេះមិនមានភាពអប្រក្រតីទេ វិទ្យុសកម្មនុយក្លេអ៊ែរនៅតំបន់ជុំវិញក៏មិនបានលេចចេញការប្រែប្រួលអ្វីដែរ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស