ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Han Zheng អនុប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Michael Mainelli អភិបាលក្រុង City of London
2024-03-20 16:19:06cri
Share with:

នៅថ្ងៃទី ២០ ខែមីនា លោក Han Zheng អនុប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Michael Mainelli អភិបាលក្រុង City of London នៅក្រុងប៉េកាំង។

ថ្លែងក្នុងកិច្ចជំនួប លោក Han Zheng បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិននិងអង់គ្លេសមានភាពស៊ីជម្រៅយ៉ាងទូលំទូលាយ ។ក្រុង City of London ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ល្បីល្បាញលើពិភពលោក ហើយបានធ្វើកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាយូរកន្លងមក ដើម្បីជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុរវាងចិននិងអង់គ្លេស។ ពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយគ្រប់ជ្រុងជ្រោយជាមួយនឹងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប្រកាន់ខ្ជាប់នូវការពង្រីកការបើកចំហរទីផ្សារមូលធនទ្វេភាគី ដើម្បីផ្តល់ឱកាសវិនិយោគនិងអភិវឌ្ឍន៍កាន់តែទូលំទូលាយសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ និងអ្នកវិនិយោគជុំវិញពិភពលោក។ ចិនមានឆន្ទៈក្នុងការធ្វើការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុអង់គ្លេសដើម្បីត្រួសត្រាយកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ក្នុងន័យជំរុញការបង្កើតទំនាក់ទំនងចិននិងអង់គ្លេសដែលប្រកបដោយស្ថិរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ជាការឆ្លើយតប លោក Michael Mainelli  បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ចិន លោកបានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងអង់គ្លេសនិងចិនក្នុងវិស័យហិរញ្ញវត្ថុមានអនាគតយ៉ាងទូលំទូលាយ។ ក្រុង City of London នឹងបន្តចូលរួមយ៉ាងសកម្មក្នុងការបើកចំហកម្រិតខ្ពស់របស់ចិន និងជំរុញឱ្យហិរញ្ញវត្ថុបៃតងនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងអង់គ្លេសនិងចិនទទួលបានសមិទ្ធផលកាន់តែច្រើន ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស